ចិន ​ព្រួយ​បារម្ភ​ ចំពោះ​ការ ​ប្រឈម​មុខ​ដាក់​គ្នា ​រវាង​កូរ៉េ​ទាំង​ពីរ​

សារព័ត៌មាន​​ Cambodia News/

CH-01491ប៉េ​កាំង​ (០១ មេសា ២០១៤) ៖ ប្រទេសចិ​ន​ កាល​ពីថ្ងៃ​ចន្ទក​ន្លងទៅ​នេះ ​បានប​ង្ហាញក្តី​បារ​ម្ភ​របស់​ខ្លួ​ន​ ​ប​ន្ទាប់​ពីប្រ​ទេ​ស​ ​​កូ​រ៉េខាង​ជើង​ និង​ខាងត្បូង ​បាន​បាញ់ប្រ​ហារគ្នា ​ឆ្លងកា​ត់ប​ន្ទាត់ព្រំ​ដែននៃ​ប្រទេសទាំង​ពីរ ដែល​ស្ថិត​នៅ​តាម​ បណ្តោយ ស​មុទ្រ​លឿង ​ដោយប្រ​ទេសចិន​ ​បា​ន​អំ​ពា​វ​នា​​វ​ឲ្យ​ប្រ​ទេ​ស​ជិ​​ត​ខា​ង​ទាំ​ង​ពី​រ​ ​​ព្យា​យា​ម​ស​ង្ក​ត់​ចិ​ត្ត​រៀ​ង​ៗខ្លួ​ន​។​

​ភ្នា​ក់​ងា​រសារព័ត៌​មា​ន Yonhap​ News ​ចុះថ្ងៃ​ទី០១ ​ខែ​មេសា ឆ្នាំ​២០១៤​នេះបា​នឲ្យ​ដឹងថា ប្រ​ទេ​ស​កូ​រ៉េ​ខា​ង​ជើង​ ​បា​ន​ធ្វើ​ស​ម​យុ​​ទ្ធ​យោ​ធា​មួ​យ​នៅ​ក្នុង​ដែ​ន​​សមុ​​ទ្យ​តា​ម​ប​ណ្តោ​យ​ប​ន្ទា​ត់​ព្រំ​ដែ​ន​នៃ​ប្រ​ទេ​ស​ ​​ទាំងពីរ ​មិន​តែប៉ុ​ណ្ណោះ ភា​គីខាង​ជើង ​បានបា​ញ់គ្រា​ប់កាំភ្លើ​ង ទៅកា​ន់ទឹ​ក​ដី​ភា​គ​​ខា​ង​ត្បូ​ង។​

​ប​ន្ទាប់ពី​កា​រ​បាញ់ប្រ​ហារនេះ​ ជំរុ​ញឲ្យភាគី​ខា​ងត្បូង ​បាញ់ត​បទៅ​ទឹក​ដីភាគខា​ង​ជើងវិ​ញ។ ការ​បាញ់​ ​ប្រ​ហារគ្នាទៅ​វិញទៅ​មក ​បណ្តាល​ឲ្យភា​ពតានតឹ​ងបា​នផ្ទុះ​ឡើង ​បន្ទាប់​ពីរដ្ឋា​ភិបាល ​ក្រុ​ង​ព្យុ​ង​យ៉ា​ង​ ​ទើ​បតែ​បា​នប្តេជ្ញា​ថា ​មិនធ្វើ​ការ​បាញ់សា​កល្បង ​អាវុធ​នុយក្លេអែរសា​រ​ជាថ្មីឡើយ៕

Related Articles

Back to top button
Close
Close