ក្រុម​បាតុក​រ​ដឹក​នាំ​ដោយ​ម៉ម ​សូណង់​ដូ ​ប៉ះទ​ង្គិ​ចគ្នាមួ​យបា្រ​វ​ជា​មួយក​ងក​ម្លំាង​សមត្ថ​កិច្ច​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៣១ មិនា ២០១៤) ៖ ​ក្រុមបាតុករ​ប្រមាណជិត១០០នាក់​ដឹកនំា​ដោយលោក​ ម៉ម សូណង់ដូ ​នាយកវិទ្យុសម្បុកឃ្មុំ ​និងជាប្រធាន​សមាគមអ្នកប្រជាធិបតេយ្យ ​បានប៉ះទង្គិច​គ្នាមួយបា្រវ​ជាមួយកងកម្លំាង​សមត្ថកិច្ច​​នៅស្ពាន​នាគវត្តភ្នំ ខណៈដែលក្រុមអ្នកតវ៉ាទាំងនោះ បានព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យ។ ​

T-0300ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង៤០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤នេះ នៅពេលកម្លាំងសមត្ថកិច្ចជាច្រើននាក់ ព្យាយាមរារាំងក្រុមបាតុករដឹកនាំដោយលោក ម៉ម សូណង់ដូ និងក្រុមសកម្ម ជនដីធ្លីនាំគ្នា សម្រុកចូលទៅកាន់ទីលានប្រជាធិបតេយ្យ ក្នុងបំណងតវ៉ាទាមទារឲ្យក្រសួងព័ត៌មាន​ផ្តល់សិទ្ឋិឲ្យ​វិទ្យុសម្បុកឃ្មុំ​ផ្សាយបន្តផ្ទាល់ទៅតាមខេត្ត​ និង ​សុំហ្វ្រេកង់សម្រាប់បើក​ស្ថានីយ៏ទូរទស្សន៏។

ក្នុងការ​ប៉ះទង្គិច​​គ្នា​មួយបា្រវនាព្រឹកថ្ងៃចន្ទនេះ ​បុរសអ្នករត់​ម៉ូតូ​ឌុបម្នាក់ បានត្រូវ​កម្លំាង​សមត្ថកិច្ច​វាយបែកក្បាល​​ដោយសារជេរប្រមាថទៅលើ​កងកម្លំាង​ទំាងនោះ។បន្ទាប់ពីការប៉ះទង្គិចក្រុមអ្នកតវ៉ាបានដកថយចេញពីទីលាន ប្រជាធិបតេយ្យ ទៅប្រមូលផ្តុំគ្នានៅលើស្ពាននាក់។

នៅចំពោះមុខ​ក្រុមបាតុករ ​លោក ម៉ម សូណង់ដូ ​ដែលជាប្រធាន​សមាគមអ្នក​ប្រជាធិបតេយ្យផងនោះ​បានស្រែក ពីជោគជ័យ​ របស់លោក​ ហើយថា​លោកនឹង​បន្ត​ទាមទា​រសិទ្ឋិផ្សាយបន្តផ្ទាល់​ទៅតាមខេត្ត និង ហ្វ្រេកង់​ទូរទស្សន៏ ។ ​

រហូតដល់វេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃដដែល នាយកវិទ្យុ​សម្បុកឃ្មុំ​ លោក ម៉ម សូណង់ដូ ​បានចាកចេញពី​ស្ពាននាគវត្តភ្នំ ​ស្ថិតនៅខាងកើត​ទីលានប្រជាធិបតេយ្យ​ហើយ ៕

T-0297

Related Articles

Back to top button
Close
Close