គ.ជ.ប ស្នើ​ទៅ​ប្រព័ន្ធ ​ផ្សព្វ​ផ្សាយ​អនុវត្ត ​ការងា​រ​ឲ្យ​មាន ​តម្លា​ភាព​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣១ មិនា ២០១៤) ៖ សេចក្ដីជូនដំណឹង របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ បានធ្វើការអំពាវទៅគ្រប់ប្រព័ន្ធផ្សាយ របស់រដ្ឋទាំងវិទ្យុ និងទូរទស្សន៍ត្រូវជួលម៉ោងផ្សាយ ដល់គ្រប់ គណបក្សនយោបាយ ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ របស់បក្សត្រូវផ្អែកតាមគោលការណ៍ស្មើភាពគ្នា តម្លៃស្មើៗគ្នា និងតាមលំដាប់លំដោយមុនក្រោយ ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ រាជធានីខេត្ត ខិតមកដល់។

chanroth014-mar-240នៅក្នុងសេចក្ដីជូនដំណឹង របស់ គ.ជ.ប ចុះហត្ថាលេខាដោយលោក អ៊ឹម សួស្ដី ជាប្រធានគ.ជ.បបន្តថា “ការលក់ ម៉ោងផ្សាយឲ្យគណបក្សនយោបាយមិនត្រូវ បានអនុញ្ញាតឲ្យអ្នកគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍លក់ម៉ោង ឬជួលម៉ោងផ្ដាច់មុខឲ្យគណបក្សនយោបាយណាមួយ ឡើយ”។
បន្ថែមលើនេះទៀត គ.ជ.ប ក៏បានស្នើទៅប្រព័ន្ធផ្សព្វផ្សាយឯកជន ដែលមានបំណងលក់ម៉ោង ឬជួលម៉ោង ផ្សាយ ត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោង ដែលខ្លួមមានសម្រាប់លក់ឬជួល។ ហើយតម្លៃនៃការលក់ម៉ោង ផ្សាយនេះក៏ត្រូវធ្វើឡើងជាសាធារណៈផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ មានរយៈ ពេល១៥ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-១៦ខែឧសភា ឆ្នាំ២០១៤៕

Related Articles

Back to top button
Close
Close