កូរ៉េ​ខាង​ត្បូង​បញ្ជូន​អដ្ឋិ​ធាតុ​ទាហាន​ចិ​ន​ ៤៣៧នា​ក់​ ដែល​សល់​ពី​សង្គ្រា​មទៅ​ឲ្យ​​ចិន ​

សារព័ត៌មាន​​ Cambodia News/

កូរ៉េខាងត្បូង (២៨ មិនា ២០១៤) ៖ នៅ​ថ្ងៃ​ទី​២៨​​ ខែ​មីនា​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ស្រី​​ប៉ាក ​គុន​​ហឺ ​បាន​​បញ្ជូន​​សំណល់​​អដ្ឋិធាតុ​របស់​ទាហាន​ចិន ដែល​បាន​បន្សល់ទុក កាល​ពី​សង្គ្រាម​រវាង​ចិន និង​កូរ៉េ​អំឡុង​ឆ្នាំ​១៩៥០​​ដល់​ឆ្នាំ​១៩៥៣ ដោយ​ធ្វើដំណើរ​តាម​យន្តហោះ​ឆ្ពោះ​ទៅកាន់​ទីក្រុង Shenyang ប្រទេស​ចិន ។

20140328_chinaសំណល់​អដ្ឋិធាតុ​ទាំងអស់ សុទ្ធតែ​ជា​របស់​ទាហាន​ចិន​មាន​ចំនួន​ ​៤៣៧​នាក់ ដែល​ត្រូវបាន​គេ​ដាក់​ក្នុង​កូនប្រអប់​ឈើ​តូចៗ និង​មាន​គ្រប​ទង់​ជាតិ​​របស់​ប្រទេស​ចិន​នៅ​ពីលើ​។

​ពាក់ព័ន្ធ​នឹង​សកម្មភាព​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​លោក​គីម មីន​ស៊ុក​( Kim Min-seok) ​បានបញ្ជាក់​ថា វា​ជា​ទង្វើ​មួយ​ចង់​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី និង​លើកកម្ពស់​សន្តិភាព​នៅក្នុង​តំបន់​អាស៊ី​ភាគ​ឦសាន ហើយ​វា​ក៏​ជា​កាយវិការ​ដ៏​ទន់ភ្លន់​ប្រកប​ទៅ​ដោយ​សុ​ឆន្ទៈ​របស់​លោកស្រី​​Park Geun-hye​​ផងដែរ បន្ទាប់​ពី​លោ​ស្រី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាលពី​ខែ​មិថុនា​ឆ្នាំមុន​។​

​គួរ​ម្លឹក​ផងដែរ​ថា កាលពី​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៥០ ​ដល់​ឆ្នាំ​១៩៥៣​​ប្រទេស​​ចិន​បាន​ប្រយុទ្ធ​ជាមួយ​ប្រទេស​កូរ៉េខាងជើង​នៅ​ក្នុង​ជម្លោះ​មួយ​បង្ក​ឲ្យ​មាន​ការស្លាប់​ទា​ហាន​​ចិន​ជា​ច្រើន​​សែន​​នាក់។ បើ​យោង​ទៅតាម​ប្រទេស​លោកខាងលិច​បា​ន​សន្និដ្ឋានថា តួរ​លេខ​នៃ​កងទ័ព​ចិន​ដែល​បាន​ស្លា​ប់​មាន​​ប្រមាណ​​៤​សែន។

ប៉ុន្តែ​បើ​យោងទៅតាម​ប្រភព​ព័ត៌មាន​ចិន បានបង្ហាញ​ថា​មាន​ប្រហែលជា​​មួយ​​សែន ៨​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ចំណែកឯ​សាកសព​ទាហាន​ទាំង​អស់​នោះ​​ត្រូវបាន​គេ​កប់​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កូរ៉េ​ដោយ​កន្លែង​បញ្ចុះសព​ខ្លះ​បាន​​បញ្ជាក់​ពី​អត្ដ​សញ្ញាណ​អ្នកស្លាប់​ផងដែរ៕

Related Articles

Back to top button
Close
Close