ផ្ទុះ​ម៉ាស៊ីន ​យន្ត​ហោះ ​ស្វីស បណ្តាល​ឲ្យ​អ្នក​ដំណើរ​៣ ​នាក់​រង​របួស ​

សារព័ត៌មាន​​ Cambodia News/

28094136f5714a1f6d0457c097339ឡុងដ៍ (២៨ មិនា ២០១៤) ៖ រឿង​រ៉ាវឩ​បទ្ទវ​ហេតុ​ពាក់ព័ន្ធ​នឹង​ យន្តហោះ ​បា​ន​កើ​ត​ឡើ​ង​​យ៉ា​ង​ច្រើ​ន​ស​ន្ធឹក ក្នុងប៉ុ​ន្មា​ន​ខែចុ​ង​ក្រោ​យ​នេះ​ ដោយពីមុនពាក់ព័ន្ធនឹង ការ​បាត់​ខ្លួន​យន្ត​ហោះ MH370 របស់​ម៉ា​ឡេស៊ី  បន្ទាប់មក​ជើង​ហោះ MH066 របស់​ម៉ាឡេស៊ី បាន​បង្ខំចិត្ត​ចុះ​ចត​បន្ទាន់​ដោយ​សារបញ្ហាអគ្គីសនី ហើយ​ឥ​ឡូ​វ​ដ​ល់​វេន បញ្ហារបស់យន្តហោះស្វីស ដែលផ្ទុះអ្នកដំណើរ ៧៤ នាក់ និងបុគ្គលិកយន្តហោះ ៤ នាក់ វិញម្តង។

យ៉ាងហោចណាស់អ្នកដំណើរ បីនាក់ បាន​រង​របួស​ស្រាល​ ឯព្រលានយន្តហោះទីក្រុង ឡុងដ៍ ត្រូវ​បិទ​ជា​ច្រើន​ម៉ោង បន្ទាប់ពីម៉ាស៊ីនរបស់ យន្ត​ហោះ​ជើង​ហោះហើរ Geneva-bound LX437 បានផ្ទុះ។

បើតាមអ្នកដំណើរម្នាក់ ដែលនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូង​គា​ត់បា​ន​លឺស​ម្លេង​ក្ឌាំ​ង​​ ​ហើយក៏បានឃើញភ្លើងឆាបឆេះ សន្ធោរសន្ធៅ លេចចេញជាអណ្តាតភ្លើង ដ៏ធំទៀតផង។ នៅប្រមាណជា ២០ វិនាទីទៀតប៉ុណ្ណោះ យន្តហោះនឹងហោះទៅលើអាកាស បាត់ទៅហើយ។

ឩបទ្ទវហេតុនេះ មិនមានប៉ះពាល់អ្វីខ្លាំងនោះទេ ដោយគ្រាន់តែអ្នកដំណើរ ៣ នាក់របួសស្រាល និងអ្នកដំណើរឯទៀត ភ័យស្លន់ស្លោរ ខណៈយន្តហោះមួយចំនួន ត្រូវបង្វែរផ្លូវហោះហើរ ហើយជើងហោះហើរផ្សេងទៀត ត្រូវផ្អាក រឺលុះចោល៕

Related Articles

Back to top button
Close
Close