អ្នកភូមិបឹងកក់ និងបុរីកីឡា តវ៉ានៅមុខក្រសួងយុត្តិធម៌ ទាមទារដោះលែង អ្នកជាប់ឃុំ ២១នាក់
សារព័ត៌មាន Cambodia News/
ពេញ (២៨ មិនា ២០១៤) ៖ នៅព្រឹក ថ្ងៃទី២៨មីនានេះ អ្នកភូមិ បឹងកក់ និងអ្នកភូមិបុរីកីឡា ប្រមាណជា ៥០នាក់ បាននាំគ្នាតវ៉ា នៅខាងមុខ ក្រសួងយុត្តិធម៌ ដើម្បីទាមទារ ឲ្យស្ថាប័ន តុលាការមួយនេះ ជួយដោះលែង អ្នក ជាប់ឃុំទាំង ២១នាក់។ ការតវ៉ា របស់អ្នកភូមិបឹងកក់នេះ បានធ្វើឡើង ខណៈ ដែលសម្តេច ហ៊ុន សែនប្រមុខដឹកនាំប្រទេសកម្ពុជា កំពុងតែចូលរួម បើកមហាសន្និបាតបូក សរុបការងារប្រចាំឆ្នាំ នៅក្នុងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃដដេលនោះ។
គួរកត់សំគាល់ថា ការតវ៉ា របស់អ្នកភូមិបឹងកក់ និងបុរីកីឡា នៅព្រឹកនេះ ក៏មិនសូវខុសគ្នា ពីលើកមុនៗឡើយ គឺ មានការស្រែកតវ៉ា និងស្រែកច្រៀង តាមទំលាប់ ដែល ពួកគាត់ បានធ្វើនាពេលកន្លងមក។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា បានដាក់ញាតិ ទៅក្រសួងយុត្តិធម៌ ម្តងរួចមកហើយ ដើម្បី ដើម្បីទាមទារ ឲ្យស្ថាប័ន តុលាការមួយនេះ ជួយដោះលែង អ្នក ជាប់ឃុំទាំង ២១នាក់ ដែលកំពុងតែ ជាប់ឃុំ នៅត្រពាំងថ្លុង ខេត្តកំពង់ចាម៕