អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​ជួប​ប្រជុំ​ជា​មួយ​តំណាង​ CNRP​

សារព័ត៌មាន​​ Cambodia News/

vice-gov.-030913-137843617729266-600x363ភ្នំពេញ (២៧ មិនា ២០១៤) ៖  នៅ​ព្រឹក​ថ្ងៃទី​២៧ មីនា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ដើម្បី​ពិភាក្សា​ជុំវិញ​គម្រោង​ជួបជុំ របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ពិធី​បង្សុកូល ឧទ្ទិស​កុសល ដល់​វិញ្ញាណក្ខន្ធ អ្នកស្លាប់ ដោយ​ការបោកគ្រាប់បែក ក្នុងពេល​ធ្វើបាតុកម្មកាលពី​ថ្ងៃទី​៣០ មីនាឆ្នាំ​១៩៩៧​ នៅ​មុខ​មន្ទីរ​រដ្ឋស​ភា​ចាស់​ នាព្រឹកថ្ងៃទី៣០ មីនាខាងមុខនេះ ។

កិច្ចប្រជុំ នៅ​ព្រឹក​នេះ ក៏​លើកឡើង​ពី​គម្រោង​ធ្វើ​ប្រជាមតិ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​រសៀល​ថ្ងៃទី​៣០ មីនា​ផងដែរ ​។​ ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពី​ការរៀបចំ​ពិធី​ជួបជុំ សកម្មជន អ្នកគាំទ្រ នា​ព្រឹក​ថ្ងៃទី​៣០ មីនា នៅ​ចេតិយ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ ។

ជា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ​ ។​ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ក្រុង អំពី​គម្រោង​ជួបជុំ ធ្វើ​សមាជ​ប្រជាជន នា​រសៀល​ថ្ងៃទី​៣០ មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ ខាងក្រោយ​ស្ថានទូត​អាមេរិក ដើម្បី​និយាយ​ពី​ការជាប់គាំង នៃ​កិច្ចចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ​ ៕

Related Articles

Back to top button
Close
Close