កម្មករ ​កម្មការិនី ​រោង​ចក្រ​ មូន​ ផ្ទុះ​កូដក​ម្ម​ដុត​កង់​ឡាន​ទាំង​ព្រឹក​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៧ មិនា ២០១៤) ៖ នៅ​ថ្ងៃទី២៦ ខែមីនា នេះ កម្មករ-កម្មការិនីរោងចក្រមូនប្រមាណ​ពី៥០ទៅ​៦០​នា​ក់​បា​នប្រមូល​ផ្តុំគ្នាត​វ៉ា​ ​និ​ង​ដុ​ត​កង់​រ​ថ​យ​ន្ត​ ​ទាំងព្រឹក នៅខាងមុខរោងចក្រ ដែល​មានទីតាំង តាម​បណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ ស្មានតែមានករណី អគ្គិភ័យកើតឡើង ។

CH-01207ប្រភពព័ត៌មានបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាតវ៉ារបស់មានកម្មករ កម្មការិនី ទាំងព្រឹកនេះ​ដើម្បី​ទា​មទា​រ​នូ​វលក្ខខណ្ឌ ១៧ចំណុច ដែលក​ន្លង​មក ទាមទារឲ្យភាគីខាងរោងចក្រ មាន​ដំ​ណោះ​ស្រា​យ​ ​ដែ​ល​អូ​សបន្លាយ អស់រយះពេល ២៦ថ្ងៃមកហើយ ។

ក្រោយ​​ការ​តវ៉ា និងការក្រោយការរំសាយ របស់ក្រុ​មកម្មករ​ រួចមក ​នៅវេ​លាម៉ោង ប្រ​មាណ ៨ព្រឹ​កថ្ងៃ​ដ​ដែលនេះ លោ​ក ជា​ សុ​ខហៀ​ង ចៅ​ក្រម សា​លាដំបូ​ង ​រាជធានី​ភ្នំពេញ រួម​ជា​មួ​យ​លោ​ក​ ​អ​ភិ​បា​ល​រ​ង​ ​ខ​ណ្ឌ​ពោ​ធិ៍​សែនជ័យ ​និង​មន្រ្តី ​ពាក់ ​ព័ន្ធ ​ជា​ច្រើន​​រូ​ប​ទៀ​ត​ បាន​ម​ក​អា​ន​ដី​ការ​ប​ង្គា​ប់​ ​​លេ​ខ​០៦​​ណ ​ចុះ​ថ្ងៃ​ទី​១​៣​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​១៤​។

​ដី​ការ​ប​ង្គា​ប់ នោះ​ដម្រូវឲ្យ​ក​ម្ម​ក​រ​រោង​ច​ក្រ​ រោ​ង​ច​ក្រ​ខា​ងលើ​ ប​ញ្ឈ​ប់​នូ​វស​ក​ម្ម​ភា​ព​ ​ធ្វើ​បា​តុ​ក​ម្ម​ក​ ​កូ​ដក​ម្ម​ ​ក្នុ​ង​រ​យះ ​ពេ​ល​៤​៨​ម៉ោ​​ង ​ចា​ប់​ ពី​ទ​ទួល បានដីកាបង្គាប់​ និង​ប​ញ្ឈ​ប់​ស​ក​ម្ម​ភា​ព​ដា​​ក់​មេ​ក្រូ​ ​និង​ឧ​ប​​ល​រណ៍​បំ​​ពង​ ​សំ​ឡេ​ង​ ​នៅមុខ​រោង​ច​ក្រ​ ​ខា​ង​​លើ។ ប្រភពបានបញ្ជាក់ថា ក្រោយ​អានដី​កា​របស់ចៅក្រម រួចមក ក្រុមកម្មករ ប្រមាណ ៩០ភាគរយ បានត្រឡប់ចូលធ្វើការ ដូចធម្មតាវិញ៕ ​

Related Articles

Back to top button
Close
Close