ឃាត់គ្រូទាយ កាត់ប្រជ្រុយ ពីបទរំលោភ សេពសន្ថវៈ
សារព័ត៌មាន Cambodia News/
កណ្តាល (២៦ មិនា ២០១៤) ៖ កាលពីវេលាម៉ោង ៦និង០០នាទីល្ងាចថ្ងៃទី២៥ ខែមីនា ស្រ្តីម្នាក់ បានមក រក គ្រូទាយ ដើម្បីកាត់ប្រជ្រុយ ខណៈទៅ យូរពេក ធ្ចើឲ្យម្តាយជនរងគ្រោះ តាមរក ឃើញគ្រូទាយ កំពុង តែ រំលោភកូនស្រី របស់ខ្លួន ក្នុងផ្ទះឈ្មោះ សុទ្ធ សុផា ភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលក៏ រត់ទៅប្តឹងនគរបាល ឲ្យឃាត់ខ្លួនតែម្តង ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន់ មាឃ ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាគ្រូទាយកាត់ប្រជ្រុយ រស់នៅ ភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រីឯជនរងគ្រោះវិញមាន ឈ្មោះ ម.ស.ល អាយុ៣២ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ រស់នៅក្នុងភូមិ ឃុំកើតហេតុ ខាងលើ ។
ប្រភពព័ត៌មានពីនារីងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅជួប គ្រូទាយកាត់ប្រជ្រុយ ដើម្បីឲ្យគ្រូទាយ ជួយបង្កើនស្នេហ៍ ព្រោះនាងជាស្រ្តីមេម៉ាយ ២ដង មកហើយ ដោយទៅជួបនៅផ្ទះ របស់មិត្តភក្តិនារី រងគ្រោះ ដែលនៅជិតផ្ទះគ្រូកាត់ប្រជ្រុយនោះ លុះពេលទៅដល់ បានជួបលោកគ្រូ កាត់ប្រជ្រុយ ហើយ លោកគ្រូ បានប្រាប់ឲ្យនារីរងគ្រោះ ស្រាតខោអាវទាំងអស់ រួចហើយលោកគ្រូ ធ្វើសកម្មភាព បញ្ចូល មន្តអាគម។
រីឯម្តាយ របស់នារីគ្រោះ ពេលដែលបាត់ កូនស្រី យូរពេកក៏បាន ដើរមករកមើល ដោយដឹងថា កូនស្រីនៅផ្ទះរបស់មិត្តភក្តិ លុះពេលមកដល់ ស្រាប់ តែឃើញ កំពុង តែ រំលោភកូនស្រី របស់ខ្លួនក៏រត់មកប្តឹងនគរបាលប៉ុស្តិ៍ ឲ្យចុះទៅឃាត់ខ្លួនគ្រូទាយរូប នោះតែម្តងទៅ ។
បច្ចុប្បន្នជនសង្ស័យ ឃុំឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាក សួរបន្ថែមនិងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការ ដ្ឋានចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕