ក្រុមគ្រួសារជន រងគ្រោះដោយ MH-370 ធ្វើបាតុកម្ម មុខស្ថាន ទូតម៉ាឡេស៊ី នៅប៉េកាំង
សារព័ត៌មាន Cambodia News/
ប៉េកាំង (២៦ មិនា ២០១៤) ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នេះទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ បានចេញ ផ្សាយ ឲ្យដឹង ថាសាច់ញ្ញាតិ និងមិត្តភក្តិរបស់អ្នកដំណើរយន្ដហោះMH-370 នៅថ្ងៃអង្គារនេះ បាន ជួប ប្រជុំគ្នានៅមុខ ស្ថានទូតម៉ាឡេស៊ី នៃទីក្រុងប៉េកាំង ដើម្បីបង្ហាញពីកំហឹង និង ការអាក់អន់ចិត្ត របស់ពួកគេទៅលើអាជ្ញាធរ ម៉ាឡេស៊ី ។
នៅក្នុងព្រឹត្តិការណ៍នោះដែរ មន្រ្តីប៉ូលិសរាប់រយនាក់ បានហាមឃាត់ ការចូលរួមរបស់ ក្រុម បាតុករ ខណៈ ដែលពួកគេបានចូលទៅក្នុងរបងស្ថានទូត ។ ក្រុមបាតុករភាគច្រើន បានពាក់អាវ ស “សូមបួងសួងដល់ អ្នកដំណើរMH-370 យើងបួងសួង សូមឲ្យពួកគេ បានត្រឡប់មកវិញ” ។
ក្រុមបាតុករ មួយចំនួនបានកាន់ មកជាមួយនឹងស្លាក ដែលបង្ហាញពីការអាក់អន់ចិត្ត និង ទុក្ខព្រួយ ។ “រដ្ឋា ភិបាលម៉ាឡេស៊ីបាននិយាយថា យើងបានរងចាំយូរ មកហើយ” ។ បាតុករខ្លះ បានស្រែកយំសូមឲ្យ ក្រុមគ្រួសាររបស់ពួកគេ ត្រឡប់មកវិញ ៕