អាមេរិក​មិន​ជឿ​ថា​ យន្ដ​ហោះ​ម៉ា​ឡេ​ស៊ី​ធ្លាក់​នៅ​មហា​សមុទ្រ​ឥណ្ឌា ​

សារព័ត៌មាន​យុវវ័យថ្មី​/

អាមេរិក (២៦ មិនា ២០១៤) ៖ អ្នកនាំពាក្យ ​ក្រសួងការបរទេស​សហ​រដ្ឋ​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ អា​មេ​រិ​ក​មិន​ ជឿ​ថា​ យន្ដហោះ​ម៉ា​ឡេ​ស៊ី​ធ្លាក់​ក្នុង​មហា​ សមុទ្រ​ឥណ្ឌា​ដូច​ការ​ប្រកាស​របស់​នាយ​ក​ រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ កាលពី​យប់​ថ្ងៃ​ទី​២៤​ ខែមីនា​នោះ​ឡើយ​។​

ckxb344eនៅ​ថ្ងៃ​ ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៤​ សហ​ រដ្ឋ​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ មិន​ទាន់​មាន​ ភស្ដុ​តាង​ឯក​រាជ្យ​​បញ្ជាក់​ពី​យន្ដហោះ​ MH370​ ធ្លាក់​នៅ​មហាសមុទ្រ​ឥណ្ឌា​ នោះ​ទេ​។​

​មាន​ ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ កាសែត​ជា​ប្រចាំ​ក្រោយ​រយៈពេល​ប៉ុន្មាន​ ម៉ោង​ដែល​នាយក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​ ប្រកាស​ថា​ យន្ដហោះ​ធ្លាក់​នៅ​មហា​ សមុទ្រ​ឥណ្ឌា​ អ្នកនាំពាក្យ​ក្រសួង​ការ​បរ​ ទេស​អា​មេ​រិ​ក​បញ្ជាក់​ថា​ គ្មាន​ភស្ដុ​តាង​ ឯករាជ្យ​បញ្ជាក់​ពី​ព័ត៌មាន​ខាងលើ​ឱ្យ​បាន​ ច្បាស់លាស់​នោះ​ឡើយ​ ហើយ​ពេល​នេះ​ អា​មេ​រិ​ក​ក៏​មិន​អាច​សន្និដ្ឋាន​ពី​ព័ត៌មាន​ យន្ដហោះ​ធ្លាក់​នៅ​មហា​សមុទ្រ​​ឥណ្ឌា​ជា​ រឿង​ត្រឹមត្រូវ​នោះ​ដែរ​ ។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ អា​មេ​រិ​កប​ន្ដ​ទៀត​ថា​ រដ្ឋាភិបាល​ទីក្រុង​ វ៉ា​ស៊ី​ន​តោន​បាន​សហការ​​​ជាមួយរ​ដ្ឋា​ភិ​ បាល​ម៉ា​ឡេ​ស៊ី​បន្ដ​រុករក​នៅ​មហាសមុទ្រ​ ឥណ្ឌា​បន្ដ​ទៀត​ ។​

​មិន​ថា​អា ​មេ​រិ​ក​ ឬ​ចិន​នោះ​ឡើយ​ ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​សាច់​ ញាតិ​ធ្វើ​ដំណើរ​នៅ​លើ​យន្ដហោះ​ MH​ 370​ ស្នើ​ដល់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ផ្ដល់​ ព័ត៌មាន​និង​ភស្ដុ​តាង​ឱ្យ​បាន​ច្បាស់​លាស់​ ចៀសវាង​ការ​សន្និដ្ឋាន​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​សតិអារម្មណ៍​សាច់ញាតិ​អ្នកដំណើរ​ ៕

Related Articles

Back to top button
Close
Close