មេបក្ស​ប្រឆាំង ​ព្រមាន​ធ្វើម​ហា​បាតុ​កម្ម​ជា​ថ្មី ​បើ​គ្មាន​ជំនួប​កំពូល​

សារព័ត៌មាន​​ Cambodia News/

Sam-rainsy23-600x398ភ្នំពេញ ៖ ថ្លែង​នៅ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នៅម៉ោង១១ និង៤០នាទីថ្ងៃទី២៥​ មីនា​ ​​ ក្នុងឱកាសដែល​វិល ត្រឡប់ ពីបរទេស ​លោក សម រង្ស៊ី ​ប្រធាន​គណបក្សសង្គ្រោះជាតិ ​ បាន​ព្រមាន​ថា​ គណបក្សសង្គ្រោះជាតិ​នឹងដឹកនំា ធ្វើមហាបាតុកម្មជាថ្មី ​ប្រសិនបើសំណើ​ឲ្យ​មាន​ជំនួប​កំពូលរវាងមេដឹកនំា​​គណបក្សទំាងពីរ​ត្រូវបាន​ បដិសេធនោះ ។

បើតាមលោក ​សម រង្ស៊ី ​គណបក្សសង្គ្រោះជាតិ​នឹងដាក់សំណើឲ្យមានជំនួបកំពូល​នៅ​ពេល​ខាងមុខនេះ ។

គួបញ្ជាក់ថា លោក សម រង្ស៊ី ​បានចាកចេញពី​កម្ពុជានៅថ្ងៃទី១៤ ​មីនា​ ២០១៤​ ដើម្បីស្វែង​រក​ការ​គំាទ្រពីស​ហគមន៍អន្តរជាតិ​ និង ជួបសកម្មជន ​ព្រមទំាងក្រុមអ្នគំាទ្រ​នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន ​ដូចជានៅប្រទេស​អូស្រ្តាលី​​ជាដើម ៕

Related Articles

Back to top button
Close
Close