យន្ដហោះម៉ាឡេស៊ីមួយ បង្ខំចុះដោយសារបញ្ហាអគ្គិសនី
សារព័ត៌មាន Cambodia News/
ម៉ាឡេស៊ី (២៤ មិនា ២០១៤) ៖ បើតាមការអោយដឹងពីគេហទំព័រ សារព័ត៌មានបរ ទេស CNN អោយដឹងថា យន្តហោះ មួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ត្រូវបានរកអោយឃើញថា បង្ខំចិត្តចុះចត ជាបន្ទាន់ កាលពីព្រឹកថ្ងៃទី២៤ មីនានៅឯក្រុងហុងកុង ដោយសារ តែមានបញ្ហាអគ្គីសនី។
-
ក្រុមហ៊ុន នោះគូសបញ្ជាក់ថា យន្ដហោះជើងហោះហើរ MH066 បានហោះងាកឆ្ពោះទៅក្រុងហុងកុង មកពីខូចអាគុយមួយដែលផ្ដល់អគ្គិសនីដល់យន្ដហោះ AIRBUS A330-300។
ដោយ ពុំផ្ដល់ភាពលម្អិតបន្ថែមពីការខូចអាគុយ នេះ ក្រុមហ៊ុននោះបញ្ជាក់ថា តែអគ្គិសនីបន្ដផ្ដល់ឱ្យដោយអាគុយជំនួយមួយ ។ យន្ដហោះនោះបានចុះនៅក្រុងហុងកុង ដោយគ្មានបញ្ហា ហើយអ្នកដំណើរទាំង២៧១នាក់ត្រូវបានផ្ទេរទៅយន្ដហោះដទៃទៀត ។
គួររំឭកថា ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ពិភពលោក ក៏កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទិនទៅនឹង ករណីបាត់យន្តហោះ MH370 កាលពី ពីរសប្តាហ៍មុន ខណៈមានអ្នកធ្វើដំណើរនៅ លើនោះ ដល់ទៅ ២៣៩ នាក់ ពោលបានបាត់ខ្លួន ខណៈហោះហើរ នៅលើដែនអាកាស អាស៊ីភាគអា គ្នេយ៍ ក្នុងប្រតិបត្តិការហោះហើរ របស់ខ្លូន ពីក្រុងកូឡាឡាំពួរ ទៅក្រុង សៀងហៃ ប្រទេសចិន ៕ ប្រែសម្រួលដោយ៖ យុវវ័យថ្មី/