ថៅកែស្រី វាយកូនឈ្នួលឲ្យស៊ីកំអួត ត្រូវនគរបាលឃាត់ខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មិនា ២០១៤) ៖ នៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ កម្លាំងនគរបាលខណ្ឌដោយមានការឯកភាពពីតំណាងអយ្យការ សាលាដំបូងរាជធានីបានឃាត់ខ្លួនថៅកែស្រីវាយធ្វើបាបបង្ខំឲ្យឈ្នួល បម្រើស្រីស៊ីកំអួតខ្លួនឯងយកមកសួរនាំ ។
បើតាម ការរៀបរាប់របស់កុមារីរងគ្រោះរូបនោះបានឲ្យដឹងថា នាងឈ្មោះផល លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ ស្រុកកំណើតនៅភូមិសេដា ឃុំវិហាសួគ៏ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលមានមុខរបរជាឈ្នួលបម្រើផ្ទះថៅកែស្រី ឈ្មោះ គង់ ស៊ីណាត អាយុ ៣២ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ម៉ូតូ រស់នៅផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។
កុមារីរងគ្រោះ បន្តថា នៅល្ងាចថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៤ វេលាប្រហែកជាម៉ោង៨យប់ នាងបានដួសបាយហូបដោយសារនាងមិនសូវស្រួលខ្លួននាងក៏បានក្អួត ស្រាប់តែថៅកែនោះឃើញនាងក្អួតក៏បង្ខំអោយនាងស៊ីក្អួតនោះឲ្យអស់។
នាងបន្តទៀតថា នៅពេលដែលនាងមិនស៊ីស្រាប់តែថៅកែស្រីរូននោះបានយកវែកបាយវាយនាង ពេញទាំងខ្លួនទាំងអស់។ ដោយសារការធ្វើទារុណកម្មរបស់ ថៅកែចិត្តអាក្រក់នោះខ្លាំងពេកហើយនាងទ្រាំមិនបាកក៏សម្រេចចិត្ត រត់ ទៅប្ដឹងសមត្ថកិច្ចបុស្ដិ៍ព្រែកព្នៅតែម្ដង ។
យ៉ាងណាក៏ ដោយ ថៅកែស្រី ដ៏ពិសពុលរូបនេះ មិនទាន់ត្រូវ បាន សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនខ្លួនទៅកាន់តុលាការនៅឡើយទេខណ:ដែល មានសេចក្តីរាយការណ៍មួយចំនួននិយាយថា សាច់ញាតិថៅកែស្រីរូបនេះ មានទាំងថ្នាក់ឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ កំពុងរត់ការខ្វែងដៃខ្វែងជើងសុំដោះនិងរួចផុតពីការចោទប្រកាន់នេះ៕