ជំនួបចរចា រវាង CPP និង CNRP នៅថ្ងៃនេះមិនទទួលបានលទ្ធផល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មិនា ២០១៤) ៖ នៅក្នុងកិច្ចចរចាព្រឹកនេះ លោក ស៊ុនឆ័យ ខាងគណបក្សសង្គ្រោះជាតិ បានិយាយថា គណ បក្សគណៈកម្មាធិការចម្រុះ នឹងលែងអាចជួបគ្នារៀងរាល់សប្តាហ៍ទៀតថា ចាប់ពីពេលនេះទៅ ប៉ុន្តែនឹងអាចជួបគ្នាតាមភាពចាំបាច់។
ការពិភាក្សា បានឈានដល់ភាពទាល់ច្រកនៅថ្ងៃនេះ ដោយសារតែគណបក្សសង្គ្រោះជាតិ ទាមទារការដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អោយទៅជាស្ថាប័នរដ្ឋធម្មនុញ្ញមួយ ហើយត្រូវអនុម័តដោយសម្លេងពីរភាគបី។
លោក ប៊ិនឈិន ខាងគណបក្សប្រជាជនកម្ពុជា និយាយថា ការចរចាថ្ងៃនេះ បានធ្វើត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ហើយខាងគណបក្សសង្គ្រោះជាតិ ក៏សុំផ្អាកការចរចា។
ជាការកត់សំគាល់ នៅក្នុងកិច្ចចរចាព្រឹកនេះ គណបក្សសង្គ្រោះជាតិ បានផ្លាស់ប្តូរសមាសភាពមួយរូបទៀត ហើយ គឺ ប្តូរពីលោក លោក ហ៊ូ វ៉ាន់ ជំនួស លោក យឹម សុវណ្ណ ។ ចំនែកឯ សមាសភាពគណបក្សប្រជាជនកម្ពុជា មិនមានការផ្លាស់ប្តូរឡើយ៕