ពល​រដ្ឋ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​រង​ផល​ប៉ះពា​ល់​ពី​ការ​ឆេះ​គំនរ​សំរាម​ក្នុង​ខេត្ដ​សា​កែវ​ប្រទេសថៃ​ ​

សារព័ត៌មាន​​ Cambodia News​/

ប៉ោយ​ប៉ែត(២១ មិនា ២០១៤)៖ គំនរ​សំរាម​​មួយ​កន្លែង​​ក្នុង​ក្រុង​​អារញ្ញ​ប្រាថេត​ ក្នុង​ខេត្ដ​ សា​កែវ​ ប្រទេស​ថៃ​ បាន​​ឆាបឆេះ​និង​បង្ក​ឱ្យមាន​​ផ្សែង​ពុល​​ភាយ​ចេញ​​យ៉ាងខ្លាំង​​កាលពី​​ម៉ោង ​៤​​ទៀបភ្លឺ​​ថ្ងៃ​ទី​២០​​ខែ​មីនា​។​ គំនរ​​សំរាម​​មួយ​​កន្លែង​នេះ​ ស្ថិត​នៅ​​ចម្ងាយ​​ប្រមាណ​ជា​​២​គីឡូ​ម៉ែត្រ​​ពី​ព្រំដែន​​កម្ពុជា​។

20140321 Phengដោយសារ​​តែ​ឥទ្ធិពល​​នៃ​​សារធាតុពុល​​មាន​​សភាព​​ខ្លាំងខ្លា​​ពេក​ ក្រុម​​ប្រជាពលរដ្ឋ​​កម្ពុជា​ ដែល​​រស់នៅ​​ក្នុង​ទីក្រុង​​ប៉ោយ​ប៉ែត​ ដែល​​ជា​​ទី​ក្រុ​ង​​មួយ​​ក្បែរ​​ព្រំដែន​​កម្ពុជា​-​ថៃ​ បាន​​ដាក់ពាក្យ​​ប្ដឹង​​ទៅ​​មន្ដ្រី​​អាជ្ញាធរ​​រក្សា​សន្ដិសុខ​​ថៃ​ ដើម្បី​​ឱ្យ​ជួយ​​អន្ដរាគមន៍​​ភ្លាមៗ​​។​ ​

បើ​តាម​​ប្រធាន​​មន្ដ្រី​​អនុរក្ស​​ថៃ​​បាន​ឱ្យ​ដឹងថា​ ប្រជាជន​​កម្ពុជា​​ដែល​​រស់នៅ​​ជិត​ប្រឡាយ​ ព្រំ ហូដ​​(Phrom Hod) ​ត្រូវ​បាន​​រង​ផល​ប៉ះពាល់ ពី​ផ្សែង​​ពុល​ពណ៌​ស ​​តាំងពី​ម៉ោង​​៥​ទៀបភ្លឺ​​ថ្ងៃទី​២០​​មក​ម្លេះ​។​ ក្នុង​​ចំណោម​​ប្រជាពលរដ្ឋ​​ទាំងអស់​​មាន​​អ្នកខ្លះ​​មាន​​បញ្ហា​ភ្នែក​ និង​​អ្នក​ខ្លះ​ទៀត​​មាន​បញ្ហា​​ប្រព័ន្ធ​​ដង្ហើម​។​​

ជា​ការ​ ឆ្លើយតប​​ក្រោយពេល​​ដែល​សំរាម​​បាន​ឆេះ​ អភិបាល​ក្រុង​​អារញ្ញ​ប្រាថេត​  ក៏​បាន​​បញ្ជា​​ឱ្យ​​បញ្ជូន​​ឡាន​​ពន្លត់​អគ្គីភ័យ​​ពីរ​គ្រឿង​ ចុះ​ទៅ​​អន្ដរាគមន៍​​នៅ​​ទីតាំង​​កើត​ហេតុ​ បន្ទាប់​មក​​ផ្សែង​​ក៏​បាន​​ថយចុះ​​ជាង​មុន​​ប​ន្ដិច​។​ ពាក់ព័ន្ធ​នឹង​​ការឆេះ​​នេះដែរ​ ក្រុម​​អាជ្ញាធរ​​ជឿជាក់​ថា​ អាច​​បណ្ដាល​មកពី​​កំដៅ​ខ្លាំង​​ជាមួយ​នឹង​​ប្រតិកម្ម​​នៃ​ប្រភេទ​​កាក​ សំណល់​​ផ្សេងៗ​​ដែល​​បាន​​បោះ​ចោល៕

Related Articles

Back to top button
Close
Close