មូល​ហេតុ ​៥​យ៉ាង​ ដែល​យើង​គួរ​តែ​ជៀស​ឆ្ងាយ​ ពី​មី​កញ្ចប់​

សារព័ត៌មាន Cambodia News/

សុខភាព​(២១ មិនា ២០១៤)

noddle១) កើតជម្ងឺមហារីកផ្សេងៗបាន៖ ដោយសារតែមី បានខ្ចប់ទុកក្នុង រយៈ​ពេល​យូរ ដូច្នេះអាចធ្វើអោយ អ្នកបរិភោគ មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ជាពិសេស គឺជម្ងឺមហារីកផ្សេងៗ ដែលអាច មក​បៀត​បៀន​ខ្លួន​អ្នក​បាន។

២) អាហារគ្មានសារធាតុចិញ្ចឹម៖ ដូចអ្នកបានដឹងស្រាប់ហើយថា មី​កញ្ចប់​គ្មាន ជាតិវីតាមីន សរសៃ ជាតិរ៉ែ និង​ជាតិ​កាបូហ៊ី​ដ្រាត​ ដែល​អាច​ជួយបំប៉ន រាងកាយអ្នកនោះទេ។

៣) មានជាតិសូដ្យូមខ្ពស់៖ មីកញ្ចប់ សម្បូរជាតិសូដ្យូមច្រើន ដែល​អាច​មាន​បញ្ហាដល់បេះដូង ធ្វើ​អោយ​ដាច់​សរសៃ​ឈាម​បេះ​ដូង​ និង ឈាម​រត់​មិន​ស្រួល ទៀតផង។

៤) អាចធាតុដុះក្បាលពោះ៖ ចំពោះមីកញ្ចប់ ផ្ទុកសារធាតុខ្លាញ់ និងជាតិសូដ្យូម ដូច្នេះធ្វើអោយរាងកាយរបស់អ្នក ឡើង​ទម្ងន់​ និង ដុះក្បាលពោះបាន។

៥) ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖ មីកញ្ចប់ ជាអាហារដែល ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ យ៉ាងខ្លាំង ពីព្រោះថា វាធ្វើ​អោយពិបាក កិនរំលាយ ជាងអាហារផ្សេងៗ។

ដូច្នេះប្រសិនប្រិយមិត្ត បានដឹង និងជ្រាបហើយ គួរតែកាត់បន្ថយ រឺក៏ជៀសវាង ពីមីកញ្ចប់នេះ ពីព្រោះវា មិនអាចនាំ នួវគុណប្រយោជន៏ សម្រាប់ខ្លួនអ្នកទេ៕

Related Articles

Back to top button
Close
Close