ចិនចាប់អារម្មណ៍នឹងរបាយការណ៍របស់អូស្ត្រាលី អំពីការរកឃើញកំទេចកំទីក្នុងសមុទ្រ
សារព័ត៌មាន Cambodia News/
ចិន(២១ មិនា ២០១៤)៖ ចិនកំពុងយកចិត្តទុកដាក់ជាខ្លាំងចំពោះការរកឃើញវត្ថុអណ្តែតក្នុង សមុទ្រ ពីសំណាក់ផ្កាយរណបរបស់អូស្ត្រាលីកាលពីថ្ងៃម្សិលមិញដែលវាអាច ជា របស់យន្តហោះម៉ាឡេស៊ីដែលបាត់ជាមួយនឹងមនុស្ស២៣៩នាក់។
អ្នកនាំពាក្យ ក្រសួងការបរទេស លោកហុងឡី បាននិយាយថា ចិនរំពឹងថាអូស្ត្រាលីបញ្ជូននាវានិងយន្តហោះទៅកាន់តំបន់ដែលរកឃើញ នោះអោយបានឆាប់តាមដែលអាចធ្វើបាន។”ក្រសួងការបរទេសបានណែនាំអោយ ស្ថានទូតនៅអូស្ត្រាលីបន្តទាក់ទងជាមួយរដ្ឋាភិបាលអូស្ត្រាលីនិងជួយ នៅក្នុងការរុករកនិងសង្គ្រោះ”។
យន្តហោះ ល្បាតរបស់កងទ័ពអាកាសអាមេរិកP-8 Poseidonបានវិលទៅកាន់ទីក្រុងភើតរបស់អូស្ត្រាលី បន្ទាប់ពីមិនអាចកំណត់ទីតាំងវត្ថុដែលផ្កាយរណបចាប់បាន នៅពេលយន្តហោះP3 Orion របស់អូស្ត្រាលីក៏មិនអាចរកឃើញអ្វីមួយចំពេលការមើលឃើញនៅក្នុងលំហ សមុទ្រមានកំហិតដោយពពកនិងភ្លៀងកាលពីថ្ងៃម្សិលមិញ។
សូមបញ្ជាក់ ថាកិច្ចខិតខំជួយសង្គ្រោះនិងរុករកបានប្តូរទិសកាលពីថ្ងៃ ព្រហស្បត៍ទី២០មីនា ទៅកាន់តំបន់មួយនៅចម្ងាយប្រមាណ២.៥០០គីឡូម៉ែត្រភាគនីរតីទីក្រុងភើ ត បន្ទាប់ពីរូបភាពផ្កាយរណបបង្ហាញអ្វីដែលអាចជាកំទេចកំទីនៃយន្តហោះ ម៉ាឡេស៊ីជើងហោះហើរMH370ដែលបាត់ជាង១០ថ្ងៃមកហើយ៕