ចិន​បញ្ជូន​នា​វា​៩គ្រឿង​បន្ថែម​ដើម្បី​ស្វែង​រក​យន្ដ​ហោះ​ម៉ា​ឡេស៊ី ​

សារព័ត៌មាន​ Cambodia News/

ចិន(២០ មិនា ២០១៤)៖ បន្ទាប់​ពី​​​​​យន្តហោះ​​ម៉ាឡេស៊ី​ បានបាត់​​អស់​រយៈ​ពេល​​ប្រមាណ​ជា​​១១​ថ្ងៃ​​កន្លងមក​ នៅ​​ថ្ងៃ​ទី​១៩​​ខែ​មីនា​នេះ​ ចិន​​បាន​​បញ្ជូន​​នាវា​​របស់ខ្លួន​​៩​គ្រឿង​​ទៀត​ហើយ​ ក្នុង​ការ​ចុះ​​ប្រតិ​បត្ដ​ការ​​ស្វែងរក​​យន្ដហោះ​​ប៊ូ​អ៊ីង​៧៧៧​។​ ​

20140319 Chinaការ ​បញ្ជូន​​នាវា​​៩​គ្រឿង​​ជា​ថ្មី​​គឺ​ធ្វើ​ដំណើរ​​ទៅ​​ទិស​ដៅ​​ផ្សេង​ គ្នា​​ពី​លើក​មុន​​ដោយ​​លើក​នេះ​ ​ឆ្ពោះ​ទៅ​កាន់​​ដែនទឹក​​ភាគ​ខាង​កើត​​នៃ​​ឈូង​សមុទ្រ​ Bengal ​និង​​ភាគ​ខាងលិច​​នៃ​ប្រទេស​​ឥណ្ឌូនេស៊ី​។​ សូម​បញ្ជាក់​ថា​​ ការបញ្ជូន​​នាវា​​ចំនួន​៩​គ្រឿង​​បន្ថែម​​ទៅ​តំបន់​​ខាងលើ​ ធ្វើឡើង​​បន្ទាប់​ពី​​ថៃ​បាន​​ប្រកាស​ថា​​ប្រព័ន្ធ​​រ៉ា​ដា​​របស់​គេ​​ ចាប់បាន​​​ព័ត៌មាន​​របស់​​យន្ដហោះ​​ប៊ូ​អ៊ីង​៧៧៧​ មុន​ពេល​​វា​បាត់​​ពី​ប្រព័ន្ធ​​ទំនាក់ទំនង​។ ​

ជាមួយគ្នា ​​នឹង​ការបាត់​​យន្ដហោះ​នេះ​ អាជ្ញាធរ​​ម៉ាឡេស៊ី​ បានឱ្យ​ដឹង​ថា​​យន្ដហោះ​ ដែល​​ចេញ​ដំណើរ​​ពី​ទី​ក្រុង​​កូឡា​ឡាំ​ពួ​​ ឆ្ពោះទៅ​កាន់​​ទីក្រុង​​ប៉េកាំង​ ត្រូវបាន​​គេ​បង្វែរ​​ទិស​​និង​​អាច​ហោះហើរ​​នៅលើ​​ធ្នូ​មួយ​​ស្ថិត​​នៅ​​ ភាគ​ខាងជើង​ និង​​ភាគ​ខាងត្បូង​។ ​

ចំណែកឯ​​ទីតាំង​​ចុង​ក្រោយ​​ដែល​ បាន​​ស្គាល់​ ​គឺ​នៅក្នុង​​ច្រក​​សមុទ្រ​​ ម៉ា​ឡា​កា​។​ ក្រោយ​មក​​អាជ្ញាធរ​​ ក៏​បញ្ជូន​​ក្រុម​​អ្នករុករក​​ចុះ​ទៅ​​ប្រតិ​បត្ដិការ​នៅ​​តំបន់​នោះ​​ដែ​រ​ ​ ប៉ុន្ដែ​​នៅតែ​​គ្មាន​​ដំណឹង​។​ បច្ចុប្បន្ននេះ​ មាន​​ប្រទេស​​ចំនួន​២៦​​ហើយ​ បាន​​ចូលរួម​​ក្នុង​​យុទ្ធនាការ​​ស្វែងរក​​យន្ដហោះ​​ប៊ូ​អ៊ីង​៧៧៧​​ដែល​បាត់ ​ខ្លួន​៕

Related Articles

Back to top button
Close
Close