ក្រុម​ស្ត្រី​បឹង​កក់ ​និង​បុរី​កីឡា ​នាំ​គ្នាឈរ​ស្រែ​ក​តវ៉ា​ជា​ថ្មី​ នៅ​មុខ​សាលា​ក្រុង​

សារព័ត៌មាន ​Cambodia News​/

20140301_Boeng kokភ្នំ​ពេញ​(២០ មិនា ២០១៤)៖ នៅព្រឹកថ្ងៃទី២០​​ មីនា ​នេះ ក្រុម​ស្ត្រី​​អ្នក​​ភូមិបឹងកក់ ​​និង​ប្រជា​សហ​គម​បុរីកីឡា​​ប្រមាណ​​ជាង៥០នាក់​​ បាន​​នាំ​មក​ឈរ​តវ៉ា​នៅ​មុខ​​សាលារាជ​​ធានី​ភ្នំពេញ​​​ ​ដើម្បី​​ឲ្យ​ទាមទារ​រកដំណោះ​ស្រាយ​ផ្សេងៗ​គ្នា​ ពីសំណាក់អភិបាលរាជធានីភ្នំពេញ​។

ដោយ​ក្រុម​​ស្ត្រី​​បឹងកក់​មួយ​ក្រុម មានគ្នាប្រមាណជាង១០​គ្រួសារ​​​បាន​នាំ​គ្នា​មក​ឈរ​តវ៉ា​ ​ដើម្បី​ទាមទារ​ប្រាក់​សំណង​បន្ថែម។ ដោយ​​​​ឡែក​​ស្ត្រី​បឹង​កក់​មួយ​ក្រុមទៀត ​ទាមទារ ​ឲ្យពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់ ​ដែល​មាន​ទំនាស់​ដ៏រ៉ាំ​រៃ​ជា​យូរ​មក​ហើយ​។​ ចំណែក​ឯ​ក្រុម​អ្នក​ភូមិបុរីកីឡា មានគ្នាប្រមាណជា២០នាក់​ ទាម​ទារ​សិទ្ធិ​លំនៅ​ឋាន​។

គួរបញ្ជាក់ថា​ ការប្រមូល​ផ្តុំតវ៉ានេះ​ធ្វើឡើង​មួយថ្ងៃក្រោយ​ ពី​ក្រុម​អ្នកភូមិ​បុរីកីឡា​ បាននាំគ្នា ឈរ​ស្រែក​តវ៉ា​នៅ​មុខ​សា​លា​​​​​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃម្សិលមិញ ​ដើម្បីឲ្យតុលាការ​ពន្លឿន​និតិវិធី ​នៃពាក្យ​បណ្ដឹង​អ្នកភូមិបុរីកីឡា​ ដែល​បាន​ដាក់​​ពាក្យ​​ប្ដឹង​អភិបាល​ខណ្ឌ៧មករា​ និង​មន្រ្តី​ពាក់ព័ន្ធ​លើករណី​ចុះបង្រ្កាប​មកលើពួកគាត់​កាលពី​ថ្ងៃទី១៤​ កុម្ភៈ​កន្លង​ទៅ​៕​

Related Articles

Back to top button
Close
Close