ចិន​បង្វែ​ទិស​ដៅ​រុក​រក​យន្ត​ហោះ ​ម៉ាឡេស៊ី​ ដែល​បាត់​ដំណឹង​ក្នុង​ទឹក​ដី​ខ្លួន​វិញ​

សារព័ត៌មាន​​ Cambodia News​/

that-0270ចិន(១៩ មិនា ២០១៤) ៖ មន្រ្តីចិនបាននិយាយថា ខ្លួន​បាន​ចាប់​ផ្តើ​ម​រុក​រកយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលកំពុងបាត់ ដំណឹង ក្នុងទឹកដីរបស់ខ្លួនវិញហើយ ខណៈដែលប្រទេស អូស្រ្តាលី បានបង្រួមការរុករក នៅតំបន់ភាគខាងត្បូង។

យោងតាមគេហទំព័រ ប៊ីប៊ស៊ី ចេញផ្សាយកាល​ពីថ្ងៃទី១៨ ខែមីនា ​ពាក់​ព័ន្ធនឹងការស្វែងរក យន្តហោះជើងហោះហើរ MH370នេះ ប្រទេស​ចិន ​បានឲ្យដឹងថា គ្មានភស្តុតាងណាមួយ ដែល​ភ្ជាប់​ទៅ​នឹង​អំពើ​ភេរ​វ​ក​ម្ម ដែលរកឃើញចំពោះអ្នកដំណើរ ជនជាតិចិននោះទេ។

សូមបញ្ជាក់ថា​ យន្តហោះដឹកអ្នកដំណើរ ចំនួន ២៣៩នាក់ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ប្រភេទ ប៊ូអ៊ីង 777 បានបាត់ខ្លួនទៅ ប្រកបដោយ ភាពអាថ៌កំបាំងបំផុត ហើយនាំឲ្យក្រុមស៊ើបអង្កេត ជាលក្ខណៈ អន្តរជាតិ ដាក់ការសន្និដ្ឋាន បែបនេះបែបនោះ ជាញឹកញាប់ ប៉ុន្តែមិនមានតម្រុយ ណាមួយឲ្យ ច្បាស់លាស់នោះ ឡើយ សូម្បីតែកម្ទេចយន្តហោះ ម៉ាឡេស៊ីបន្តិចក៏គ្មាននរណា បានឃើញដែរ៕

Related Articles

Back to top button
Close
Close