កម្មករ​ការិនី​រោង​ចក្រ​ខេម​បូខូ​ថ​បស្លាប់​ម្នាក់​ ដួល​សន្លប់​ ១៣​នាក់​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ(១៤ មិនា ២០១៤)៖ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​​១៤ ខែមីនានេះ ​ស្ថិត​នៅ​ក្នុង​បរិវេណ​រោងចក្រ​ខេ​ម​បូ ខូ​ថប នៅ​ភូមិ​កន្ទោក​ជើង សង្កាត់ កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​កម្មការិនី​១៣​នាក់​​​បាន ដួលសន្លប់​ជា​បន្តបន្ទាប់​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​ដឹក​បញ្ជូន​ទៅកាន់​ មន្ទីរពេទ្យ​លោកសង្ឃ​និង​គ្លីនិក​ឯកជន ប៉ុន្តែ​ក្នុង​នោះ​កម្មការិនី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​ មន្ទីរពេទ្យ​លោកសង្ឃ។

a3(231)បើ ​តាម ​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ សុខ នី​ម ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​មាន​មុខរបរ​ជា​កម្មការិនី​រោងចក្រ​ខាងលើ​រស់នៅ​ភូមិ ​ព្រៃ​ងុ​ល ឃុំ​មានជ័យ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រីឯ​កម្មការិនី​ចំនួន​២៣​នាក់​ទៀត​ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឡាំ​ប៊ុន​ថង និង​មន្ទីរពេទ្យ​ព្រះ​កុសុម​ហៅ​មន្ទីរពេទ្យ​លោកសង្ឃ។

នគរបាល ​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​មានកម្ម​ការិនី​ម្នាក់​ដួលសន្លប់​សង្ស័យ​ជំងឺខ្សោយបេះដូង ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​លោកសង្ឃ​ដើម្បី​ ជួយសង្គ្រោះ​អាយុជីវិត ប៉ុន្តែ​ជា​អកុសល​ពេល​បញ្ជូន​ទៅដល់​មន្ទីរ​ជនរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​ តែម្តង​ទៅ។

ប្រភព​ក្រៅផ្លូវការ​បាន​និយាយ​ថា ករណី​កម្មការិនី​ដួលសន្លប់​និង​ស្លាប់​នេះ គឺ​បណ្តាលមក​ពី​មាន​សារធាតុពុល​បរិស្ថាន​នៅក្នុង​រោងចក្រ ពីព្រោះ​ប្រសិន​ត្រឹម ជំងឺខ្សោយបេះដូង​មិនទាន់​អាច​ស្លាប់​យ៉ាង​ឆាប់រហ័ស​បែប​នោះ​ទេ។

ប៉ុន្តែ ​ទោះបីជា​យ៉ាង​ក៏​ពុំ​មាន​ប្រភព​មួយ​ណា​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ​អំពី​ហេតុ​ការ​អំពី​ការ ដួលសន្លប់ និង​ស្លាប់​របស់​កម្មការិនី​នេះ​ដែរ ដោយ​នគរបាល​ជំនាញ​កំពុងតែ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ដើម្បី​ ស្វែងរក​ការពិត៕

 

Related Articles

Back to top button
Close
Close