អាការៈ​រមួល​ក្រពើ ​និង​ ចុក​ខ្នង ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​

សារព័ត៌មាន​​ Cambodia News​/

សុខភាព(១៣ មិនា ២០១៤)៖ ស្ត្រីមានផ្ទៃពោះតែងជួបបញ្ហា​ រមួលក្រពើ និង ចុកខ្នង ពេល​ដែល​ផ្ទៃ​ពោះ​កាន់​តែ​ចាស់​ខែ ឬ ពេល​ដែល​ទំហំ​ពោះកាន់តែ​ធំ ។ មនុស្សទូទៅយល់ថា​នេះជាអាការៈ​ធម្មតា​របស់​ស្ត្រី​​ មាន​ផ្ទៃ​ពោះ​ដែលត្រូវជួបប្រទះ តែ​សំរាប់​ស្ត្រី​ខ្លួនឯង​ពិតជា​ពិបាក​ទ្រាំ ប្រសិនបើ​អាការៈ​​នេះកើតឡើងញឹកញាប់  ឬ​ ធ្វើអោយ​មានការ​ឈឺចុកចាប់​ខ្លាំង ។​

imagesរមួលក្រពើ ឬ សាច់ដុំ​ឡើងរឹងជា​អាការៈ​ដែល​ម្តាយ​ឧស្សាហ៍​ជួប​ប្រទះ ។​ បញ្ហា​នេះ​កើត​ឡើង​​ភាគច្រើនមកពី​សាច់​ដុំ​កំ​ភួន​ជើង​បង្រួម​ រឹង​ហើយ​ឈឺចុកចាប់ខ្លាំង​ អ្នកខ្លះកើតនៅ ត្រង់​ភ្លៅ​ផងដែរ ។​

មូលហេតុនៃ ​ការ​រមួលក្រពើ គឺ​ មក​ពី​រាង​កាយ​ខ្វះ​កាល់ស្យូម​ដែលជា​សារ​ជាតិ​ចាំ​បាច់​ក្នុ​ង​ការ​ធ្វើការ​ របស់​សាច់​ដុំ​។ ពេលស្ត្រីមានផ្ទៃពោះ កាល់ស្យូមក្នុង​ខ្លួន​ត្រូវទារក​ទាញ​ទៅ បង្កើតជាឆ្អឹង​ និង ធ្មេញ ដូច្នេះពេទ្យ​នឹង​អោយ​កាល់ស្យូមជាថ្នាំ​ទៅលេប​ក្នុង​ករណី ស្ត្រី​មិន​​​បាន​បរិភោគ​អាហារ​ដែលមានសារជាតិកាល់ស្យូមគ្រប់គ្រាន់​ ។​

ពេលពោះប៉ោង ​ទៅមុខ ឆ្អឹង​អាងត្រគាកពង្រីកធ្វើអោយគន្លាក់​រាងរលុង ពេលដែលអ្នក​ក្រោក​ឡើង​ ឆ្អឹង​កងខ្នង បរិវេណចង្កេះរាងកោង ត្រូវទៅទាញចង្កេះដោយ​បញ្ច្រាស​ខុស​ធម្មតា​ ធ្វើអោយសាច់ដុំខ្នង  និង ចង្កេះ​មានការចុះខ្សោយ​ ។​​

ម្យ៉ាង​ទៀតអ័រម៉ូន  ប្រូឆែសស្ទើរ៉ូន ធ្វើឆ្អឹងខ្ចីទូទាំងរាងកាយ​ឡើងទន់​ ដោយ​មាន​ប្រសិទ្ធ​ភាព​ផ្គួប​ជាមួយ​ការ​ឈរ  ដើរ អង្គុយ  ដែលខុសរបៀបគឺធ្វើអោយ​ចុក ​បានយ៉ាង​ងាយ  ។  ការ​ធ្វើ​ការងារ​ធ្ងន់​ រួមទាំងឥទ្ធិពល​នៃ​អ័រម៉ូនផ្សេងៗ ធ្វើអោយបរិវេន​គន្លាក់​របស់​រាងកាយ​សំយុង ដូចជា​ ក្បាល​​ជង្គង់​ បំពង់ក ចង្កេះកើតជា​អាប់សែបានងាយជាងធម្មតា​៕

Related Articles

Back to top button
Close
Close