វិធីសង្គ្រោះចំពោះអាការៈខ្យល់គរ
សារព័ត៌មាន Cambodia News/
សុខភាព(១៣ មិនា ២០១៤)៖ បញ្ហាខ្យល់គរ ជាការៈមិនដឹងខ្លួនរយៈពេលខ្លីដែលកើតឡើងពីការមានឈាមទៅចិញ្ចឹម ខួរ ក្បាលថយចុះ ព្រោះកើតឡើងពីការឈចាប់ ឬប៉ះទង្គិចខាងអារម្មណ៍ខ្លាំងហើយវាកើតឡើង លើមនុស្សមួយចំនួនដែល នៅក្នុងទីកន្លែងដែលមានអាកាសធាតុក្តៅរងាៗ ការធ្វើចលនាជើង ឬការប្តូរឥរិយាបថ។
យើងអាចការពារមិនឲ្យកើតខ្យល់គរមាន ដោយជាទូទៅជនរងគ្រោះនឹងដឹងខ្លួនបានលឿន ហើយមានអាការៈប្រសើរឡើងវិញ ប្រសិនបើឲ្យបុគ្គលនោះគេងចុះ ហើយលើកជើងឡើងខ្ពស់លើកម្រិតដើមទ្រូង។
អាការៈ និងការសម្តែងចេញ
-ជនរងគ្រោះនឹងមានអារម្មណ៍ល្វើយ អស់កម្លាំងដូចមិនស្រួលខ្លួនងងឹត និងវិលៗមុខ
-មុខស្លេកខ្លាំង
-ជីពចរដើរយឺត
វិធីសង្គ្រោះ
១-បើអាចទៅរួច ជួយឲ្យជនរងគ្រោះគេងចុះ ហើយលើកជើងឲ្យខ្ពស់លើកម្រិតបេះដូង (ដើមទ្រូង) បើគ្មានកន្លែងអាចឲ្យគេងចុះបាន គួរជួយជនរងគ្រោះឲ្យអង្គុយចុះ ហើយឱនក្បាលចុះមកឲ្យនៅចន្លោះជង្គង់។
២-បន្ធូរអាវដែលឬតបរិវេណ ដើមទ្រូង និងកដៃចេញ។
៣-ត្រូវប្រាកដចិត្តថា ជនរគ្រោះមានខ្យល់ដកដង្ហើមគ្រប់គ្រាន់បើកបង្អួច ហើយប្រាប់ឲ្យអ្នកដែលរោមមើលថយចេញ យកអ្វីមកបក់បរិវេណមុខ ដើម្បីឲ្យមានខ្យល់។
៤-បើមិនប្រកដចិត្តលើអាការៈដែលកើត ឲ្យនាំជនរងគ្រោះបញ្ជូលទៅកាន់មន្ទីពេទ្យ៕