មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ពី​យន្ត​ហោះ ​ម៉ា​ឡេ​ស៊ី ​ដែល​បាត់​ដំណឹង​

សារព័ត៌មាន​​ Cambodia News/

នាវាចិន កំពុង ស្រាវជ្រាវ រកយន្តហោះ ម៉ាឡេស៊ី ដែលបាត់ដំណឹង។
នាវាចិន កំពុង ស្រាវជ្រាវ រកយន្តហោះ ម៉ាឡេស៊ី ដែលបាត់ដំណឹង។

ប៉េកាំង(១២ មិនា ២០១៤) ៖ ​អ្នក​នាំ​ពា​ក្យ របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រចាំទីក្រុង ប៉េកាំង កាល​ពី​ថ្ងៃ​អង្គារ៍​កន្លង​ទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា រហូត​មកទល់ពេលនេះ នៅ​តែ​ពុំ​ទាន់​មាន​ដាន​ណា​មួយ បង្ហាញ​ពី​យន្ត​ហោះ​ម៉ាឡេស៊ី ដែលបានបាត់ដំណឹង កាល​ពី​ព្រឹក​ថ្ងៃ​សៅ​រ៍​កន្លង​ទៅ​នេះ​ឡើយ ដោយ​ការ​បាត់​ដំណឹង​នេះ មាន រយៈពេលរហូត​ដល់​៨៨​ម៉ោង​មកហើយ។ ​

យោងតាម ​ប្រភព​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ចិនស៊ិនហួ ចុះថ្ងៃទី១២ ខែមីនា នេះបានឲ្យដឹងថា ក្នុង​ពេលនេះ ការ​ងារស្រាវជ្រាវ នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត និងភាគខាងលិច នៃ​ឧបទ្វីប​នៃ​ប្រទេស ម៉ាឡេស៊ី នៅតែបន្តដំណើរ ទៅមុខ ប៉ុន្តែមិនទាន់មានការរកឃើញអ្វីទាំងអស់។

ក្នុងពេលបំពេញការងារស្រាវជ្រាវ មាននាវាចំនួន៤២គ្រឿង និងយន្តហោះចំនួន៣៥គ្រឿង ដែល​នាំមក ពី​ប្រទេស​​ផ្សេងៗគ្នា បានរួមកម្លាំងគ្នាស្រាវជ្រាវ នៅតំបន់ភាគខាងកើត និ​ង​ភាគ​ខាងលិចនៃឧបទ្វីប ម៉ាឡេស៊ី៕ ប្រភពទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួល​ដោយ៖ សារព័ត៌មាន​យុវវ័យថ្មី​)

Related Articles

Back to top button
Close
Close