​CPP និងCNRP នៅ​ថ្ងៃ​នេះ ​មិន​ទាន់​មាន​ចំណុច​ឯក​ភាព​

​សារព័ត៌មាន​​ Cambodia News​/

​ភ្នំ​ពេញ(១០ មិនា ២០១៤)៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ជំនួប​លើក​ទី​២ របស់​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យដឹងថា កិច្ចប្រជុំ​នេះ គឺ​មិន​មាន​ជា​សេចក្តីប្រកាស​រួម​ពីចំណុច​ឯកភាព ​ដូច​មុន​លើក​មុនៗ​ឡើយ ព្រោះ​អំណះអំណាង​ ដែលភាគី​ទាំងពីរ​ទាមទារ​គឺ​ហួស​សមត្ថកិច្ច​នៃ​ការសម្រេច​រៀងៗ​ខ្លួន ដែល​តម្រូវឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នកសម្រេច​។

cpp-cnrp-meeting-140310--vida--2014-03-10​ប្រធាន ​គណៈកម្មការ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ឲ្យដឹងថា កំណែទម្រង់​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺជា​រឿង​ស្មុគស្មាញ ក្នុង​កិច្ចពិភាក្សា​លើក​នេះ ដោយ​សារ​​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការដាក់បញ្ចូល​ច្បាប់​គ្រប់គ្រង​ស្ថាប័ន​នេះ ទៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កំណត់​លម្អិត​ពី​រចនាសម្ព័ន្ធ​ស្ថាប័ន​នេះ ហើយ​ការទាមទារ គឺ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ​ជា​អ្នកសម្រេច​។​

​សម្រាប់​ របៀបវារៈ​ទី ២ ដែល​ជា​ការស្នើ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ឲ្យមាន​ច្បាប់​គ្រប់គ្រង​អង្គការ​នោះ ប្រធាន​គណៈកម្មការ​ចម្រុះ គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់ថា ចំណុច​នេះ ជា​រឿង​ថ្មី​មួយ ដែល​មិន​ស្ថិត​ក្នុង​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត ហើយ​ទាមទារ​ឲ្យមាន​ការពិគ្រោះ​យោបល់​លម្អិត ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផងដែរ​។​

​ យ៉ាងណាក៏ដោយ គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ទាំងពីរ អះអាងថា នឹង​ជួប​គ្នា​ជាថ្មីទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដើម​សប្តាហ៍​ក្រោយ ដើម្បី​ទុក​ឱកាស​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ និង​លើក​របៀបវារៈ​ទាំង​នេះ ពិចារណា​បន្ត​៕

Related Articles

Back to top button
Close
Close