​យន្ដ​ហោះ ​ដែល​បាត់​ខ្លួន​ មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​

សារព័ត៌មាន​​ Cambodia News​/

b2(134)អន្តរជាតិ(១០ មិនា ២០១៤) ៖ ប្រទេស​ ​ជា​ច្រើន​បាន​បញ្ជូន​ទាំង​នាវា​ចម្បាំង​ និង​យន្ដហោះ​ចម្បាំង​ទៅ​ជួយ​ ស្វែងរក​យន្ដហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boing​ B777-200​ មាន​លេខ​សម្គាល់​ MH370​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ម៉ា​ឡេ​ស៊ី​ មាន​អ្នកដំណើរ​និង​អាកាស​ យានិក​២៣៩​នាក់​បាន​បាត់​ខ្លួន​កាលពី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែមីនា​ ឆ្នាំ​២០១៤​ ។​ មក​ទល់​ពេល​នេះ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ ។​

ក្រុម ​អ្នកឯកទេស​ជឿជាក់​ថា​ យន្ដ​ ហោះ​ដែល​សុខ​សុខ​បាត់​ខ្លួន​នោះ​ជា​លទ្ធ​ ផល​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ ហើយ​  ក្រុម​FBI​ បាន​ចូលរួម​ក្នុង​សកម្មភាព​ ស្រាវជ្រាវ​ពី​ការ​បាត់​ខ្លួន​ដោយ​ចៃដន្យ​ នោះ​ ។​ ការ​ត្រួតពិនិត្យ​ឡើង​វិញ​បញ្ជី​ឈ្មោះ​អ្នក​ ដំណើរ​ទាំងអស់​ ​ក្នុង​នោះ​មាន​អ្នក​ ដំណើរ​៤​នាក់​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ ក្នុង​ នោះ​មាន​ពីរ​នាក់​ប្រើប្រាស់​លិខិត​ឆ្លង​ ដែន​ដែល​លួច​ពី​គេ​ ។​

ពាក់ព័ន្ធ ​នឹង​ការ​បាត់​យន្ដហោះ​នោះ​ ផង​ដែរ​ កម្លាំង​ទាហាន​វៀតណាម​ដែល​ ជួយ​រុករក​យន្ដហោះ​បាត់​ខ្លួន​ ថត​បាន​រូប​ ភាព​វត្ថុ​ចម្លែក​អណ្ដែត​នៅ​លើ​ដែន​ សមុទ្រ​ដែល​គេ​សង្ស័យ​ថា​ នោះ​ជា​ទ្វារ​ យន្ដហោះ​ ។​ ប៉ុន្ដែ​ គេ​មិន​ទាន់​បាន​រើស​យក​មក​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ ៕

Related Articles

Back to top button
Close
Close