ការ​ហឺត​ខ្យល់​ពុល​ប្រឈម​នឹង​ហានិ​ភ័យ​ខ្ពស់​នៃ​ការ​គាំង​បេះដូ​ង​

សារព័ត៌មាន​​ Cambodia News​/

សុខភាព(១០ មិនា ២០១៤)៖ ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការប៉ះពាល់​រយៈពេល​យូរ​នៃ​ការ​ហឺត​ខ្យល់ពុល​បាន​បង្កើន​ហានិភ័យ​នៃ​ការ​ គាំងបេះដូង និង​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែល​ធ្វើអោយ​មាន​ការ​ឈឺទ្រូង​គួប​ផ្សំ​ជាមួយនឹង​ជំងឺ​បេះដូង​។

indexអ្នកស្រាវជ្រាវ ​បាន​វិភាគ​លើ​មនុស្ស​ជាង​១០០.០០០​នាក់​នៅក្នុង​អឺរ៉ុប​ដែល​ មិន​មាន​ប្រវត្តិ​នៃ​ជំងឺ​បេះដូង​នោះទេ ហើយ​ត្រូវ​បាន​តាមដាន​អស់​រយៈពេល​ជា​មធ្យម​១១,៥​ឆ្នាំ​។ អំឡុងពេល​នៃ​ការតាមដាន​, អ្នកចូលរួម​ជាង​៥.១០០​នាក់​មាន​បញ្ហា​នៃ​សរសៃឈាម​បេះដូង​ដូចជា ការ​គាំងបេះដូង ឬ​ការ​ឈឺទ្រូង​។​

ក្រោយ ​ពី​មើល​ពី​កត្តា​ហានិភ័យ​ទូទៅ​ដូចជា ការជក់បារី និង​បញ្ហា​សុខភាព​ដទៃទៀត​, អ្នកស្រាវជ្រាវ​បាន​សរុប​ថា កម្ទេចកម្ទី​តូចៗ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ សរសៃឈាម​បេះដូង​នោះ​។

អ្នកស្រាវជ្រាវ​​បាន​គាំទ្រ​អោយមាន​ការបន្ថយ​ ចំនួន​មេរោគ​នៅ​ក្នុង​ ខ្យល់ពុល​អោយបាន​ទាប​ដើម្បី​ការពារ​សុខភាព​សាធារណៈ​។​ វា​ត្រូវ​បាន​គេ​ជឿជាក់ថា ខ្យល់ពុល​បណ្តាល​អោយ​ម​នុស្ស​៣,២​លាន​នាក់​បាន​ស្លាប់​នៅក្នុង​ពិភពលោក​ ក្នុង​មួយឆ្នាំៗ​៕

Related Articles

Back to top button
Close
Close