ឡាន​ដឹក​ពល​ករ​ខ្មែរ​បុក​បង្គោល​ថ្ម​ក្រោម​ស្ពាន​នៅ​ថៃ​ ស្លាប់​​ ៦​នាក់​របួស​ ៤​នាក់​

សារព័ត៌មាន​​ Cambodia News​/

ខេត្តឈុ​ន​បុរី​(១០ មីនា ២០១៤) ៖​ តាម​ប្រភព​ព័ត៌មាន​ពី​កាសែត​ថៃ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ វេលា​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​៩​ ខែមីនា​ រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​ដឹក​ពលករ​ចំណាកស្រុក​ជនជាតិ​ខ្មែរ​ក្នុង​ទិស​ ដៅ​ឆ្ពោះទៅ​ក្រុង​ប៉ា​តា​យ៉ា​ បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​បុក​បង្គោល​ក្រោម​ស្ពាន​ភ្នំ​បៃតង​ ស្ថិត​នៅ​ក្នុងស្រុក​ស៊ី​រាជា​ ខេត្ត​ឈុ​ន​បុរី​ បណ្តាល​ឱ្យ​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ។​

a21​នគរបាល​នៅ ​ស្រុក​ស៊ី​រាជា​ខេត្ត​ឈុ​ន​បុរី​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ប្រភេទ​មួយ​បាំង​កន្លះ​ម៉ាក​ហ្វ័​ត​រ៉េ​ន​ចឺ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាងកក​ ៧៣១៧​ បាន​បុក​បង្គោល​ថ្ម​ នៅ​ខាងក្រោម​ស្ពាន​ ភ្នំ​បៃតង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៨៩-៩០​ ក្នុង​ទិស​ដៅ​ចូល​ ទៅ​កាន់​ក្រុង​ប៉ា​តា​យ៉ា​ ស្ថិត​ក្នុង​ឃុំ​បាង​ប្រា​ ស្រុក​ស៊ី​រាជា​ ខេត្ត​ឈុ​ន​បុរី​ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ និង​រង​របួស​ ហើយ​រថយន្ត​បង្ក​ ស្ថិត​ក្នុង​សភាព​ខូចខាត​ទាំងស្រុង​ ។​

​នៅ​កន្លែង ​កើតហេតុ​មាន​ជន​រង​គ្រោះ​ដែល​ស្លាប់​៦​នាក់​និង​៤​នាក់​ផ្សេង​ទៀត​រង​របួស​ សុទ្ធ​សឹង​ជា​ជនជាតិ​ខ្មែរ​ ហើយ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​ឯ​មន្ទីរពេទ្យ​លេ​ម​ឆា​ម៉ាង​ ។​ សាក្សី​បានឱ្យ​ដឹង​ថា​ គេ​ឃើញ​រថយន្ត​ខាងលើ​ បើកបរ​ក្នុង​ល្បឿន​លឿន​សំដៅ​ទៅ​ក្រុង​ប៉ា​តា​យ៉ា​ ស្រាប់តែ​មាន​រថយន្ត​ របស់​នគរបាល​ បើក​ដេញ​ពីក្រោយ​ ក៏​បុក​​ក្រឡេក​ទៅ​បុកបង្គោល​ថ្ម​ក្រោម​ស្ពានបន្ត​ បណ្តាលឥនយ​​មាន​អ្នក​ស្លាប់​ រដូករណែល​៕

Related Articles

Back to top button
Close
Close