ជំងឺផ្តាសាយបក្សី សម្លាប់កុមារម្នាក់នៅរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៧ មីនា ២០១៤)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO) រកឃើញករណី១ថ្មីបន្ថែមនៃជំងឺផ្តាសាយបក្សី(H5N1) កើតឡើងនៅរាជធានីភ្នំពេញ ដែលបណ្តាលឲ្យកុមារាម្នាក់ ស្លាប់ដែលនេះជាករណីទី៦ ហើយសម្រាប់ឆ្នាំ២០១៤។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី០៧ ខែ មីនានេះ ឲ្យដឹងថា ករណីទី៦នេះ កើតលើកុមារាម្នាក់ អាយុ៣ឆ្នាំ ដែលរស់នៅ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កុមារានេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៣ខែមីនា ថាមានជំងឺផ្តាសាយបក្សី។ សេចក្តីប្រកាសព័ត៌មានបន្តថា បច្ចុប្បន្ន កុមារារូបនេះ បានស្លាប់នៅពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី០២ ខែមីនា៕