មនុស្ស ២នាក់ ត្រូវបានបាញ់ប្រហារ នៅទីក្រុងបាងកក
សារព័ត៌មាន Cambodia News
ថៃ(០៧ មីនា ២០១៤)៖ មនុស្ស ចំនួន២នាក់ ស្ត្រីម្នាក់និងបុរសម្នាក់ ត្រូវបានរាយការណ៍ថា បានរងបួសកាលព្រឹកថ្ងៃសុក្រ បន្ទាប់ពីសូរបាញ់កាំភ្លើង បានលាន់ឮនៅជិតឧស្យានLumpini ក្នុងទីក្រុងបាងកក ជាទីដែលមានការប្រមូលផ្តុំតវ៉ារបស់ក្រុមអ្នកតវ៉ានៃគណៈកម្មាធិការកំណែ ទម្រង់ប្រជាធិបតេយ្យ របស់ប្រជាជន (PDRC) នេះបើយោងតាមមណ្ឌលសង្គ្រោះបន្ទាន់Erawanរបស់ថៃ។
មណ្ឌល សង្គ្រោះបន្ទាន់នេះ បាននិយាយថា ស្ត្រីអាយុ៣១ឆ្នាំរូបនេះ ត្រូវបានអនុញ្ញាតចេញពីមណ្ឌលសង្គ្រោះនេះ បន្ទាប់ពីបានទទួលការព្យាបាលរបួសតិចតូច ខណៈដែល បុរសដែលបានរងបួសធ្ងន់ក្នុងការវាយប្រហារនេះ បានកំពុងស្ថិតនៅក្រោម ការតាម ដានស្ថានភាពរបស់គាត់នៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំមួយ ក្នុងទីក្រុងបាងកក។
ចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣មក មនុស្សចំនួន២០នាក់ត្រូវបានសម្លាប់និងមនុស្សចំនួន៧២៨នាក់ បានរងបួសនៅទីក្រុងបាងកកក្នុងឧបទ្ទវហេតុផ្សេងៗដែលទាក់ទងទៅនឹង ការតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ។