ផ្សែងបារីធ្វើឲ្យកុមារប្រឈមមុខនឹងជំងឺគាំងបេះដូង
សារព័ត៌មាន Cambodia News/
សុខភាព(០៦ មីនា ២០១៤)៖ ការសិក្សាថ្មីមួយលើកឡើងថា កុមារដែលទទួលផ្សែងបារីដោយអសកម្មពីអ្នកជក់ដទៃ ប្រឈមមុខយ៉ាងខ្លាំងទៅនឹងគ្រោះថ្នាក់កើតមានជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលអនាគត។
ការសិក្សារបស់ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងប្រទេសហ្វាំងឡង់ បានរកឃើញថា កុមារដែលមានឪពុកម្តាយជក់បារី អាចរងគ្រោះដោយមិនអាចវិលត្រឡប់ដូចដើមវិញបានលើរចនា សម្ព័ន្ធនៃសរសៃឈាមរបស់ពួកគេ។
លោក វេជ្ជបណ្ឌិត Seana Gall មកពីសកលវិទ្យាល័យ Tasmania មានប្រសាសន៍ថា វាអាចធ្វើឲ្យសរសៃឈាមទាំងនោះមានវ័យចាស់ជាងពេលកំណត់ដល់ទៅ ជាងបីឆ្នាំ ទម្រាំដល់ពេលដែលកុមារទាំងនោះធំពេញវ័យ៕