ផ្ទុះ​អំពើហិ​ង្សា​នៅ​ឥណ្ឌា ​ក្រោយ​ប្រទេស​នេះ​ប្រកាស​រៀប​ចំការ​បោះ​ឆ្នោត

សារព័ត៌មាន​​ Cambodia News​/

ឥណ្ឌា(០៦ មីនា ២០១៤)៖ ភ្លាមៗ​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ញ៉ូ​ដេលី ប្រទេស​ឥណ្ឌា ប្រកាស​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៧ ខែ​មេសា​នោះ ការប៉ះទង្គិច​គ្នា​តាម​ចិញ្ចើម​ផ្លូវ បាន​ផ្ទុះឡើង នៅ​ថ្ងៃ​ពុធ​នេះ​។

Police use water cannon to disperse supporters of AAP during a protest outside the headquarters of BJP in New Delhiបើ​តាម​សារព័ត៌មាន Reuters បានឲ្យដឹង ថា អំពើហិង្សា បាន​ផ្ទុះឡើង​បន្ទាប់​ពី​មេដឹកនាំ នៃ​គណបក្ស​ប្រឆាំង​អំពើពុករលួយ គឺ​លោក Narendra Modi ត្រូវបាន​ប៉ូលីស​ឃាត់ ក្នុង​អំឡុង​​​ពេល​យុទ្ធនាការ​ឃោសនា ក្នុង​ដ្ឋ ​Gujarat​។

​ ភ្លាមៗ អ្នកគាំទ្រ​លោក Narendra Modi បាន​ប្រមូលផ្តុំ​គ្នា​នៅ ​ខាងក្រៅ​ការិយាល័យ​គណបក្ស​BJP ដើម្បី​តវ៉ា​ប្រឆាំង​ការឃុំ​មេដឹកនាំ​រូប​នោះ​។ ​សូម​ជម្រាប ថា រដ្ឋាភិបាល​ឥណ្ឌា នឹងរ​បៀ​ចំ​ការបោះឆ្នោត​រយៈពេល​៥​សប្តាហ៍​​ចាប់ពី​ថ្ងៃ​៧ ខែ​មេសា តទៅ ហើយ​ការ​រាប់​សន្លឹកឆ្នោត នឹង​ចាប់ផ្តើម​រយៈពេល​០៤​ថ្ងៃ បន្ទាប់ពី​នោះ​គឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា​។​

​គ្រោង​នៃ​ការរៀបចំ​ ការបោះឆ្នោត​នេះ ត្រូវបាន​គេ​មើលឃើញ ថា នឹង​នាំយក​អ្នក​ជាតិនិយម គឺ​លោក Narendra​ Modi ឡើង​កាន់​អំណាច​លើ​គូប្រជែង ដែល​ជា​មេដឹកនាំ​បច្ចុប្បន្ន​។

​ ក្រុម​អ្នក​តាម​តាន​ស្ថានការណ៍​នយោបាយ ក្នុង​ប្រទេស​ឥណ្ឌា បាន​មើលឃើញ ថា ការ​បោះឆ្នោត​រៀបចំ​នេះ ធ្វើឡើង ខណៈពេល​កំហឹង​របស់​ប្រជាជន​ឥណ្ឌា រស់នៅ​តាម​ទីក្រុង កំពុងតែ​ពុះកញ្ជ្រោល ដោយសារ​អំពើ​ពុករលួយ​៕​

Related Articles

Back to top button
Close
Close