Facebook នឹងចាត់វិធានការរឹតបន្តឹងចំពោះការPost រូបភាពកាំភ្លើង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៦ មីនា ២០១៤) ៖ យោងតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា បណ្តាញសង្គមធំជាងគេ របស់ពិភពលោក ហ្វេសប៊ុក បានរឹតបន្តឹងវិធាន របស់ខ្លួនចំពោះការបង្ហោះ ឬPost រូបភាពទាក់ទងនឹងកាំភ្លើង។
មូល ហេតុដែលបណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ សម្រេចចាត់វិធានការលើការបង្ហោះរូបភាពកាំភ្លើង ដោយសារតែយល់ឃើញថា វាជាការប្រព្រឹត្តខុសច្បាប់ ដែលអាចឈានដល់ការជូញដូរអាវុធខុសច្បាប់។
បណ្តាញសង្គមមួយនេះបានបន្តថា រាល់ការបង្ហោះ ឬpost រូបកាំភ្លើងនេះ នឹងត្រូវលុបចេញ(Remove) ពីAccount អ្នកដែលបានបង្ហោះនោះ ដោយបណ្តាញសង្គមមួយនេះ បានសហការជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងអគ្គមេធាវីសហរដ្ឋអាមេរិកផងដែរ ដើម្បីអនុវត្តនូវច្បាប់ថ្មីនេះ។
បណ្តាញសង្គមមួយ នេះបានបញ្ជាក់បន្ថែមថា ហ្វេសប៊ុក មិនមែនជា វេទិកា ពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឲ្យអ្នកប្រើប្រាស់ ប្រើដើម្បីផ្សព្វផ្សាយទំនិញ របស់ពួកគេ និងស្វែងរក អ្នកទិញនោះឡើយ។ ដោយ Webite នេះបានសម្តែងនូវ ការព្រួយបារម្ភអំពីការប្រើប្រាស់នេះថា អាចជាការជួញដូរ អាវុធ ឬទំនិញខុសច្បាប់ផ្សេងៗ ជាលក្ខណៈឯកជន នៅលើWebsite៕