រុស្ស៊ី និងអាមេរិកប្រឈមមុខគ្នាកាន់តែខ្លាំង

សារព័ត៌មាន​ Cambodia News/

អ៊ុយ​ក្រែ​ន(០៥ មីនា ២០១៤) ៖ប្រទេស​រុស្សី​និង​អាមេរិក​ត្រូវបាន​គេ​មើលឃើញថា​កាន់តែ​ ប្រឈមមុខគ្នា​ខ្លាំង​ឡើង​នៅ​អ៊ុយ​ក្រែ​ន​ខណដែល​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ បាន បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ទំនើប​មួយ ចំពេល​មាន​ភាព​ប្រទាញប្រទង់​រវាង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​លោក ខាងលិច​អំពី​បញ្ហា​អ៊ុយ​ក្រែ​ន។

art3.1ទីភ្នាក់ងារ សារព័ត៌មាន​ធំ​បី​របស់​រុស្ស៊ី​បាន​ស្រង់​សម្តី​មន្ត្រី​យោធា​កំពូល​ម្នាក់ ដែលថា​” គោលបំណង​នៃ​ការបាញ់​នេះ​គឺ​ការសាកល្បង​កាំជ្រួច​ឆ្លង​ទ្វីប​ទំនើប​”។ មន្ត្រី​យោធា​រូបនេះ​បាន​និយាយថា ការបាញ់​សាកល្បង​នេះ​ពាក់ព័ន្ធ​កាំជ្រួច​RS-12M Topol ដែល​ត្រូវបាន​ដាក់អោយ​ដំណើរការ​ដំបូង​នៅ​ទសវត្សរ៍​១៩៨០​និង​បន្ទាប់មក ត្រូវបាន​កែសម្រួល​អោយ​ទំនើប​ជា​បន្តបន្ទាប់។

​ យ៉ាងណាក៏ដោយ​កាំជ្រួច​បាន​ធ្លាក់ចំ​គោលដៅ​នៅ​ទីតាំង​សាកល្បង​កាំជ្រួច​ផ្លោង ​Sary Shagan​ដែល​រុស្ស៊ី​ជួល​នៅ​កា​ហ្សា​ក់​ស្ថាន។ រុស្ស៊ី​បាន​សាកល្បង​ក្បាល​គ្រាប់​ដែល​អាច​គេច​ចេញពី​ខែល​ការពារ​កាំជ្រួច មួយ​ដែល​អាមេរិក កំពុង​ដាក់ពង្រាយ​ជាមួយ​អង្គការ​ណា​តូ​នៅ​អឺរ៉ុប​ក្រោម​ការប្រឆាំង​ជំទាស់ ជាខ្លាំង​ពី​រុស្ស៊ី។

​ពិភពលោក​កំពុង​ផ្តោត​ការតាមដាន​ពី​ស្ថានការណ៍​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ព្រោះ ​អ៊ុយ​ក្រែ​ន​អាច​នឹង​ក្លាយជា​សមរភូមិ​សង្គ្រាម​ដ៏​ធំ​នាពេល​ឆាប់ៗ​នេះ​ ប្រសិនបើ​រុស្សី​និង​អាមេរិក​និង​បាន​ដោះស្រាយ​បញ្ហានយោបាយ​នៅ​អ៊ុយ​ក្រែ​ន​ ដោយ​សន្តិវិធី​នោះ ៕

Related Articles

Back to top button
Close
Close