ស្ត្រីអតីតអ្នកបឹងកក់ ៣នាក់ ត្រូវបានចាប់ខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៥ មីនា ២០១៤) ៖ សហគមន៍បុរីកីឡាចំនួន៣នាក់ត្រូវបានសមត្ថកិច្ចអាជ្ញាធរឃាត់ខ្លួននៅ វេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ខណៈដែលពួកគាត់ព្យាយាមចូលមកសាលារាជធានីភ្នំពេញដើម្បី ទាមទារអោយដោះស្រាយបញ្ហាលំនៅដ្ឋានរបស់ពួកគាត់ ហើយបាននាំយកទៅកាន់ស្នងការ រាជធានីភ្នំពេញ។
ស្ត្រី៣នាក់ដែល ត្រូវបានឃាត់ខ្លួននោះរួមមាន ១. សៀ ណារ៉េត ២. អ៊ឹម ស្រីតូច និង ៣.សាត ជា ហើយបើតាមការគ្រោងទុកនៅព្រឹកនេះដែរនឹងមានសហគមន៍ជាច្រើនមក កាន់សាលារាជធានីភ្នំពេញនេះដើម្បីទាមទារអោយដោះស្រាយបញ្ហារបស់ ពួកគាត់ ប៉ុន្តែតាម ទិដ្ឋភាពជាក់ស្តែងនៅមុខសាលារាជធានីភ្នំពេញនៅពេលនេះក្រោយពីការ ឃាត់ខ្លួនស្ត្រីទាំង៣នាក់ គេឃើញមានតំណាងសហគមន៍បឹងកក់ប្រមាណ៥-៦ នាក់ កំពុងឈរនៅក្បែរៗនោះមិនទាន់ហ៊ាន ចេញមុខលើកបដាតវ៉ានោះទេ
អតីត អ្នកបឹកកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលបានសំណង ៨ពាន់ដុល្លារ និង២លានរៀល ជាសំណងដែលប្រជាពលរដ្ឋអតីតបឹងកក់ ព្រមទទួលយកដោយបង្ខំចិត្ត ក្រោយពេល ក្រុមហ៊ុនបូមខ្សាច់ពន្លិចផ្ទះសម្បែងពួកគាត់ ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់៕