សាធារណៈជន គាំទ្រជំនួបរវាងលោកស៊ូថេប និងលោកស្រីយីងឡាក់
សារព័ត៌មាន Cambodia News/
ថៃ(០៣ មីនា ២០១៤)៖ ក្រោយពីលោកស៊ូថេបបានប្រកាសថា លោកនឹងជួបជាមួយលោកស្រីយីងឡាក់ ដើម្បីបញ្ចប់បញ្ហានយោបាយដ៏រាំរ៉ៃក្នុងប្រទេសថៃរួចមក សាធារណៈជនបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចពិភាក្សា នេះ។
គាំទ្រដោយសារតែពួកគេគិតថា ការជួបគ្នាមួយទល់នឹងមួយតាមប៉ុស្ដិ៍ទូរទស្សន៍នេះ អាចជាគន្លឹះថ្មីមួយសម្រាប់ភាគីទាំងពីរ ដែលអាចគេចចេញពីការមើលមុខគ្នាមិនចំ ក៏ដូចជាការបញ្ចប់បញ្ហាវិបត្ដិនយោបាយដ៏រាំរ៉ៃក្នុងប្រទេស ថៃផងដែរ។
សូមបញ្ជាក់ដែរថា ជម្លោះនយោបាយក្នុងប្រទេសថៃបានកើតឡើងប្រមាណ៤ខែមកហើយ។ រាល់ដងទៅពេលមានការណាត់ជួបម្ដងៗ ភាគីទាំងពីរមិនអាចណោះស្រាយបញ្ហាបានទេ។ នេះគឺជាលើកទីមួយហើយដែលលោកស៊ូថេប ប្រកាសចង់ជួបជាមួយលោកស្រីយីងឡាក់មួយទល់នឹងមួយតាម ប៉ុស្ដិ៍ទូរទស្សន៍៕(ដោយ៖ពេញ ផេង)