លទ្ធផល នៃកិច្ចប្រជុំរវាង CPP និង CNRP ព្រឹកថ្ងៃទី៣នេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០៣ មីនា ២០១៤)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាង ៤ ម៉ោង ចាប់ពីម៉ោងជាង ៩ ព្រឹក ថ្ងៃទី៣មីនានេះ គណៈកម្មការចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពលើសេចក្តីថ្លែងការណ៍រួម ដើម្បីសិក្សា និងរៀបចំក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
នោះគឺការឯកភាពគ្នា លើការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប ការរៀបចំបង្កើតច្បាប់ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ និងការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ជាដើម។
គណៈកម្មការចម្រុះ កែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពម្ខាង ៦ រូប ក៏បានកំណត់ថា នឹងជួបប្រជុំគ្នាម្តងទៀត នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៩ ព្រឹក នៅវិមានព្រឹទ្ធសភា៕