ពលរដ្ឋមានជម្លោះដីធ្លី ប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ
សារព័ត៌មាន Cambodia News/
កម្លាំងសន្តិសុខខណ្ឌដូនពេញនិង កម្លាំងរាជធានីភ្នំពេញបានរឹបអូសយកឧបករណ៍បំពងសំឡេង និង សម្ភារៈខ្លះតវ៉ាផ្សេងទៀត ពីប្រជាសហគមន៍ ពេលនោះក៏មានការប៉ះទង្គិចជាមួយកម្លាំងចម្រុះរបស់ខណ្ឌដូនពេញ និងសាលារាជធានីនៅក្បែរព្រះបរមរាជវាំង ខណៈពួកគេព្យាយាមហែក្បួនទៅកាន់តុលាការកំពូលទាមទារឲ្យដោះលែងអ្នក ជាប់ឃុំ២១នាក់ តែមិនមានអ្នករងរបួស ឬចាប់ខ្លួនក្នុងហេតុការណ៍នោះទេ។
បើទោះជា កម្លាំងថ្នាក់ក្រោមមិនបញ្ជាក់ពីមូលហេតុនៃការបិទផ្លូវ តែនៅព្រឹកនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងភរិយារបស់លោក បានទៅចូលរួមទិវាវប្បធម៌ជាតិ នៅសាលចតុមុខ មានទីតាំងនៅក្បែរតុលាការកំពូល ហើយសន្តិសុខត្រូវបានរឹតបណ្តឹង៕