ក្រុមបាតុករថៃ ប្រកាសបញ្ឈប់ការបិទទីក្រុងបាងកក
សារព័ត៌មាន Cambodia News/
ថៃ(០១ មិនា ២០១៤)៖ ក្រោយពីបានចាប់ផ្ដើមចលនាតវ៉ារបស់ខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា អស់រយៈពេលប្រមាណជិត៤ ខែមកហើយនោះលទ្ធផលដែលពួកគេចង់បានដោយការទម្លាក់លោកស្រីយី ង ឡាក់ ចេញពីតំណែងហាក់មិនទាន់ទទួលបានជោគជ័យនោះទេ។
ការព្យាយាមរបស់ពួកគេ គឺបានត្រឹមតែឱ្យលោកស្រីយីង ឡាក់ស្ថិតក្នុងតួនាទីជានាយករដ្ឋមន្ដ្រីចាំផ្ទះតែ ប៉ុណ្ណោះ មិនអាចនាយករដ្ឋមន្ដ្រីរូបនេះដើរចេញពីឆាកនយោបាយបានឡើយ។
ដោយសារតែការព្យាយាមហាក់មិនទទួលបានជោគជ័យ និងចំនួនអ្នកចូលរួមក៏មានការថយចុះផងនោះក្រុមតវ៉ាបាន ប្រកាសបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងទីក្រុងបាងកក។ នេះបើតាមការបញ្ជាក់របស់ពួកគេកាលពីថ្ងៃសុក្រម្សិលមិញ៕