តុលា​​ការ​​ដាក់​​ទោស​​អ្នក​​ពាក់​​ព័ន្ធ​​នឹង​​ហិង្សា​​លើ​ស្ពាន​​ក្បាល​​ថ្នល់​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ(០១ មិនា ២០១៤)៖ យោង​តាម​ប្រភព​ព័ត៌មា​ន​ពី​មន្ត្រី​តុលាការ ​កាល​ពីនៅ​ថ្ងៃ​ទី២៨ ខែកុម្ភៈ ២០១៤ ​បាន​ឲ្យ​ដឹងថា តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាតិ​វៀត ​ណាម​ម្នាក់​ឈ្មោះ ង្វៀង ធីឌឹក​ អាយុ២១​ឆ្នាំ ​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​ ក៏ប៉ុន្តែ​តុលាការ​បាន​បង្គាប់​ឱ្យអនុវត្តន៍​ទោស​ក្នុង​ពន្ធនាគាររយៈពេល​ តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ​ពី​បទ​ប្រព្រឹត្តអំពើ​ហិង្សាដោយ​ចេតនា​និង​ធ្វើ​ឱ្យខូច​ខាត​ដោយ​ចេតនា​ដោយ​ មាន​ស្ថាន​ទម្ងន់​ទោស។ ​

798474E5-B5F4-4198-B81E-40AA7E1AA34D_w640_r1_sលោក​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​ សេង នាង​ ក៏​បាន​សម្រេច​ផ្តន្ទាទោស​មនុស្ស​ចំនួន​២​ពីរ​នាក់​ផ្សេង​ទៀត​ជាកម្មករ​ រោងអារឈើគឺ​លោក​ វ៉ា នឿន​ និង​ លោក​ ឡាញ់​ សំនឿន​ ហៅ​ (ហេង)​ ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​ តែ​អនុវត្ត​ទោស​ក្នុង​រយៈ​ពេល​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ ​ទោស​ទាំង​ប៉ុន្មាន​ត្រូវ​ព្យួរ។​

ចំណែក​ឯ​ជន​ជាប់​ចោទ​៣​នាក់​ផ្សេង​ទៀត​គឺ​លោក​ ឯក ចាន់​នូ​ សុខ​ និស្ស័យ​ និង​ តាំង ចុង​ស៊ែង​ ជា​សិស្ស​និង​និស្សិត​ តុលាការ​បាន​សម្រេច​ឱ្យរួច​ខ្លួន​ផុត​ពី​បទ​ចោទ​ប្រកាន់។​

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែកុម្ភៈ​បាន​បើក​សវនាការ​ជំនុំ​ ជម្រះ​លើ​ជន​ជាប់​ចោទ​ចំនួន​៦​រូប​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​អំពើ​ ហិង្សា​មួយ​នៅ​លើ​ស្ពាន​ក្បាល​ថ្នល់​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មករា​ក្នុង​អំឡុង ​ពេល​មហា​បាតុកម្ម​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ជាង​១០​នាក់​បាន​រង​របួស​និងមនុស្ស​ចំនួន​ ៦នាក់ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​បាញ់​បង្ក្រាប​របស់​កង​កម្លាំង​មាន​ សមត្ថកិច្ច។ ​នៅ​ពេល​នោះ​ក៏​បានបាញ់​សម្លាប់​កម្មករ​សំណង់​ម្នាក់​ឈ្មោះ​ ម៉ៅ សុខ​ចាន់​អាយុ​២៩​ឆ្នាំបាន​ត្រូវ​គ្រាប់​ចំ​ក្បាល​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ។​

សំណុំ​រឿង​នេះ​ភាគី​ដើមបណ្តឹង​សុទ្ធសឹង​ជា​កង​កម្លាំង​មាន​សមត្ថកិច្ច​ចំនួន ​៤៥​នាក់នៅពេល​ប្រាប់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៧​ខែកុម្ភៈ​កង​កម្លាំង​មាន​ សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​ឃើញ​ជនជាប់​ចោទ​ផ្ទាល់​នឹង​ភ្នែក​ទេ​គ្រាន់​តែ ​បាន​អះអាង​ថា​បាន​ឃើញមាន​ក្រុម​អាណាធិបតេយ្យ​បានគប់​ដុំ​ថ្ម​មក​លើ​កម្លាំង ​មាន​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ៕

Related Articles

Back to top button
Close
Close