លោក​យ៉ានូ​កូវិច​ ត្រូវ​ប្រកាស​បណ្ដេញ​ចេញ​ ពី​តំណែង​ជា​ថ្មី​

សារព័ត៌មាន​​ Cambodia News​/

20140228_unkrin​អ៊ុយ​ក្រែន(០១ មិនា ២០១៤)៖ ក្រោយពី​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង និង​បាន​ប្រកាស​ចេញ​ដី​ការ​ចាប់​ខ្លួន​​កាលពី​ថ្ងៃ​ទី​២៤​​​កុម្ភះ ពាក់​ពន្ធ័​​នឹង​​​ការ​​ស្លាប់​របស់​​ក្រុមបាតុ​ករ ប្រមាណ​ជិត​១០០​នាក់​​ នៅក្នុង​ទីក្រុង Kiev កាលពី​សប្ដាហ៍​​មុន​អតីត​ប្រធានាធិបតី​លោក​យ៉ានូ​កូ​វិច​បាន​ភៀស​ខ្លួន​​ទៅ​ ​ប្រទេស​​​រុស្ស៊ី ​ដើម្បី​​​លាក់ខ្លួន ​និង​សុំ​​សិទ្ធិ​​ជ្រក​កោណ​​ក្នុង​​ប្រទេស​​មួយ​​នេះ​។

​លោក​យ៉ានូ​កូ​វិច ដែល​គាំទ្រ​ដោយ​ប្រទេស​​រុស្ស៊ី​​នោះ​នឹង​រៀប​ចំ​​ធ្វើ​​សន្និសីទ​កាសែត​​ មួយ​ទាក់​ទង​ទៅនឹង​ការបោះឆ្នោត​ទម្លាក់​រូបលោក​ដោយ​លោក​​បាន​​អះអាង​​ថា​​ ការបោះឆ្នោត​លើក​នេះ​មិន​សមស្រប​ទៅតាម​ច្បាប់​ទេ​។

យ៉ាងណាក៏ដោយ​ការ​គ្រោង​ធ្វើ​សន្និសីទកាសែត​របស់​លោក​យ៉ា​នូ​កូ​វិច ត្រូវបាន​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ឆ្លើយតបថា លោក​យ៉ានូ​កូ​វិច មិនមែន​ជា​ប្រធានាធិបតី​អ៊ុយ​ក្រែន​ទៀត​ទេ​។ ដោយ​ឡែក​​អនុ​​ប្រធានាធិបតី​​អាមេរិក​​លោក​​Joe Biden​​ វិញ បាន​បង្ហាញ​ការគាំទ្រ​ជាថ្មី​ម្តងទៀត​ទៅលើ​ប្រធា​នា​ធិបតី​​បណ្ដោះអាសន្ន​ លោក​អ៊ូ​ឡី​កសិន ទួ​ជី​ណូ​(Oleksandr Turchynov)​ឲ្យនៅ​កាន់​តំណែងដ​ដែល​៕

Related Articles

Back to top button
Close
Close