សពព​លករ​ខ្មែរ​ ៧នាក់ ដែលស្លាប់​នៅ​ថៃ ​បញ្ជូន​មក​ដល់​ស្រុកកំ​ណើត​ហើយ​

សារព័ត៌មាន​ Cambodia News/

art3.2លោក នេ​ត សេរី អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ​បាន​ប្រាប់ថា ​សព​ពលករ​ខ្មែរ ៦ នាក់ ក្នុងចំណោម ៧ នាក់​ដែល​ស្លាប់​ក្នុង​ឧបទ្ទវហេតុ បាក់​អគារ​នៃ​ការដ្ឋាន​មន្ទីរពេទ្យ​នៅ​ស្រុក​បាង​ភី ខេត្ត​សាមុត​ប្រា​កាន ប្រទេស​ថៃ កន្លងមក​នោះ ទៅដល់​ស្រុកកំណើត​អស់ហើយ នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​នេះ​។​

ប៉ុន្តែ សាកសព​មួយ ត្រូវ​ក្រុមគ្រួសារ​បូជា​នៅ​វត្ត​បាលី​លេ​យ្យ ក្រុង​ប៉ោយប៉ែត ជាទី​ដែល​ផ្ទេរ​សព​ពី​រថយន្ត​ថៃ មក​រថយន្ត​ខ្មែរ កាលពី​យប់​ថ្ងៃទី​២៧ កុម្ភៈ​។ គ្រួ​សារបាន​យកតែ​ឆ្អឹង ទៅ​ស្រុកកំណើត​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ឯ សព ៦ នាក់​បញ្ជូនទៅ​ស្រុកកំណើត​ឯ​ខេត្តព្រៃវែង​។​

គួររំលឹកថា សោកនាដកម្ម​បាក់​ពិ​ដាន​អគារ​ការដ្ឋាន​មន្ទីរពេទ្យ​មួយ នៅ​ស្រុក​បាង​ភី ខេត្ត​សាមុត​ប្រា​កាន  កាលពី​ម៉ោង​១១​កន្លះ​ថ្ងៃទី​២៤ កុម្ភៈ​បានសម្លាប់ កម្មករ ២០​នាក់ របួស ១៧​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​មាន​ពលករ​ខ្មែរ ៧​នាក់ ក្នុងនោះ​ស្រី​៣​នាក់​។ ឯ​អ្នករបួស មាន​ពលរដ្ឋ​ខ្មែរ ១៤​នាក់ ក្នុងនោះ​ស្រី​៤​នាក់​។ ក្រៅពីនោះ​ជា​ជនជាតិ​ភូមា និង​ថៃ​៕

Related Articles

Back to top button
Close
Close