បាញ់អឹម៧៩ បីគ្រាប់ទៀតក្នុងក្រុងបាងកកយប់មិញ
សារព័ត៌មានយុវវ័យថ្មី/
ថៃ(២៨ កុម្ភៈ ២០១៤) ៖ យោងតាមកាសែតបាងកកប៉ុស្តិ៍បានរាកាយការណ៍ថាគ្រាប់អឹម៧៩ចំនួន៣ គ្រាប់ទៀត ត្រូវជនមិនស្គាល់មុខបានបាញ់ដាក់ស្ថានីយ៍ទូរទស្សន៍ PBSនិងបាញ់ដាក់នៅ ក្បែរមជ្ឈមណ្ឌលរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់នៅលើផ្លូវវិផាវ៉ាឌី រ៉ង់ស៊ីតក្នុងសង្កាត់ក្រុងបាងកកកាលពីយប់ មិញ។
ប្រភព ដដែលបាននិយាយថាមិនមានសេចក្តីរាយ ការណ៍អំពីអ្នករងរបួសនោះ ទេ។ ការវាយប្រហារនេះ ត្រូវគេឃើញបានកើតឡើងជាបន្តបន្ទាប់ក្រោយព្រឹត្តិការណ៍ដែលមានកា របាញ់តទល់ គ្នាក្នុងក្រុងបាងកកកាលពីយប់ថ្ងៃអង្គារទី២៥កុម្ភៈកន្លងមកនេះ។
ក្នុងចំណោម គ្រាប់អឹម៧៩បីគ្រាប់ដែលបាន បាញ់កាលពីយប់មិញ គ្រាប់អឹម៧៩ចំនួន២គ្រាប់ត្រូវបានគេបាញ់ដាក់ស្ថានីយ៍ PBS នៅវេលាម៉ោង៧យប់មិញ ដោយបានធ្លាក់ចូលក្នុងបរិវេណចំណតរថយន្ត ដោយមួយគ្រាប់បានផ្ទុះនិងមួយគ្រាប់ទៀតមិនបានផ្ទុះទេ។
មួយ គ្រាប់ដែលបានផ្ទុះ ត្រូវគេរាយការណ៍ថាគឺបានធ្វើអោយរថយន្តមួយចំនួនបានរងការខូចខាត ប៉ុន្តែមិនមាន មនុស្សរងរបួសនោះទេ មួយគ្រាប់ទៀតដាក់ចូលទៅក្នុងបរិវេណក្លឹប កីឡាប៉ូលីសថៃនិងការិយាល័យ បង្ក្រាបគ្រឿងញៀន៕