តារាថៃ នាង Preme ត្រូវបាន ជនប្រមឹក វាយ និងប៉ងចាប់រំលោភ
សារព័ត៌មាន Cambodia News /
ថៃ(២៨ កុម្ភៈ ២០១៤) ៖ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ពីបទប្រើអំពើហិង្សា និងបន់បង់ចាប់រំលោភតារាសម្តែង និងជាអតីតបេក្ខភាព តារាចម្រៀងទូរទស្សន៍របស់ថៃ។
ជនសង្ស័យមានឈ្មោះ Prajuab Poobualom អាយុ២៤ឆ្នាំ ជាកម្មករសំណង់ម្នាក់ បានគាស់សោរទ្វារចូលទៅក្នុងផ្ទះ ហើយវាយ និងប៉ុនប៉ងចាប់រំលោភ តារាសម្តែងនាង Kannapat Worabawormpat ហៅ Preme កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈកន្លងទៅ បន្ទាប់ពីជនសង្ស័យបានផឹកស្រាស្រវឹង ជាមួយនឹងក្រុមកម្មករសំណង់ដ៏ទៃទៀត ក្នុងខេត្តណាន់ថាបុរី ឃើញនាងនៅក្នុងផ្ទះ។
តារាសម្តែង Preme បានរងរបួសបែកលើចិញ្ចើមចំនួន ៤០ថ្នេរ ត្រូវបានបញ្ជូនទៅកាន់ មន្ទីពេទ្យ Nonthaveij ដើម្បីទទួលការព្យាបាល៕