ការបាញ់ប្រហារផ្ទុះឡើងជាថ្មីក្បែរកន្លែងប្រមូលផ្ដុំរបស់ក្រុមបាតុករថៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៧ កុម្ភៈ ២០១៤)៖ កាលពីថ្ងៃទី២៦ខែ កុម្ភៈ មានការបាញ់ប្រហារមួយផ្សេងទៀតហើយនៅជិតតំបន់ដែលក្រុម បាតុករប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក។ ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះដែរ មានសេចក្ដីរាយការណ៍ថាមិនមានអ្នករងរបួសនោះទេ។
បើតាមមន្ដ្រីប៉ូលីសបានឱ្យដឹងថាការបាញ់ប្រហារពីជនមិន ស្គាល់មុខនេះ គឺបានប្រព្រឹត្ដទៅអស់រយៈពេលជិតមួយម៉ោងនៅតំបន់ចំនួន ៣ដែលជាកន្លែងក្រុមបាតុករបោះជំរុំប្រមូលផ្ដុំក្នុង ទីក្រុងបាងកក។ ដោយឡែកអ្នកនាំពាក្យរបស់សមត្ថកិច្ចបាននិយាយថា គេនៅមិនទាន់ដឹងថាភាគីខាងណាជាអ្នកបាញ់ប្រហារនោះទេ ប៉ុន្ដែគោលបំណងនៃការធ្វើបែបនេះគឺដើម្បីបំភ័យក្រុមបាតុករ តែប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា រាល់ការបាញ់ប្រហារកន្លងមកក្រុមអាជ្ញាធរនៅមិនទាន់រកឃើញ អ្នកប្រព្រឹត្ដនៅឡើយទេ។ កាលពីពេលថ្មីៗនេះក្រុមបាតុករបានចោទប្រកាន់លោកស្រីយីង ឡាក់ថាស្ថិតនៅពីក្រោយសកម្មភាពនេះ ប៉ុន្ដែការចោទប្រកាន់នេះត្រូវបានលោកស្រីយីងឡាក់បដិសេធ ។
គួររម្លឹការស្លាប់និងការរងរបួសជាច្រើននាក់នេះបង្កឡើងដោយសារ តែការប៉ះទង្គិចគ្នារវាងក្រុមបាតុករជាមួយសមត្ថកិច្ចការ បាញ់ប្រហារពីជនមិនស្គាល់មុខនិងការបំផ្ទុះគ្រាប់បែកជាដើម។ ភាពចលាចលនៅក្នុងប្រទេសថៃចាប់តាំងពីការតវ៉ានៅតាមដងផ្លូវ មានអ្នកស្លាប់២២នាក់និងរងរបួសប្រមាណ៧០០នាក់៕