នៅខេត្តបាត់បំបងមាន​​កុមារី៤នាក់ទៀតឆ្លង​​ជំងឺប្រភេទថ្មីដែល​​​ជាប្រភេទវីរុសEV-71

កាលពីថ្ងៃទី១២ ​កក្កដា ​២០១២លោក កុយ សុខ ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កុមារីតូចៗ​៤នាក់​ផ្សេង​ទៀត​បាន​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​ដែល​ជាប្រភេទវីរុស​EV-71 ដោយ​ក្នុង​នោះ​ម្នាក់​មាន​អាការៈ​ធ្ងន់​ធ្ងរ​ និង​៣​នាក់​ផ្សេង​ទៀត​មាន​អាការៈ​ស្រាល​នៅ​ឡើយ​ ពេល​​នេះ​​កំ​ពុង​​សម្រាក​​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្តបាត់ដំបង។

កុមារីរងគ្រោះ​ទី១ ឈ្មោះ ឈូក ចាន់រី អាយុ ៣ឆ្នាំ រស់នៅភូមិ អន្លង់ស្វាយ ឃុំតាក្រៀម ស្រុកបាណន់ ទី២ ឈ្មោះ ស្រី សុគន្ធា អាយុ ៩ខែ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ទី៣. ឈ្មោះ តឹក វិច្ឆិកា អាយុ ១៨ខែ រស់នៅភូមិ សាលាក្រៅ ឃុំកំពង់គ្រាវ ស្រុកសង្កែ និងទី៤. ឈ្មោះ យ៉ាង ប៉ាណា អាយុ ១៨ខែ រស់​នៅ​ភូមិ រនាមួយ ឃុំរនា ស្រុកសង្កែ។

សូម​រំ​លឹក​ថា ​រយៈពេលប៉ុន្មានខែចុងក្រោយនេះជំងឺពងបែកដៃជើង និងក្នុងមាត់ ដែល​ជាប្រភេទថ្មីនេះ​បានសម្លាប់កុមារកម្ពុជា ដែលមានអាយុ​ក្រោម ៥ឆ្នាំ ជាង​៦០នាក់ហើយ។ ហើយជំងឺនេះ ជាជំងឺឆ្លង ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការប៉ះពាល់ផ្ទាល់ទៅនឹង សំបោរ កំហាក ទឹកមាត់ ទឹក​រងៃ​ដែលចេញពីពងបែក ឬលាមក នៃអ្នកជំងឺ៕

Related Articles

Back to top button
Close
Close