មូល​ហេតុ​ ដែល​បណ្តាល​ឱ្យ​មាន​កូន​ក្រៅ​ស្បូន​

វត្តី/សារព័ត៌មាន​​ Cambodia News​/

សុខភាព(២៦ កុម្ភៈ ២០១៤)៖ ការថែទាំ​ទារក គឺជា​កត្តា​សំខាន់បំផុត​ដែល​ស្ត្រី​គ្រប់រូប​គូរ​តែ​យល់ដឹង ដើម្បី​ការពារ​នូវ​គ្រោះ​ថ្នាក់​មួយចំនួន​ដែល​យើង​នឹកស្មាន​មិន​ដល់​។

How-To-Get-Pregnant-With-Twins-Naturallyមូល ​​​​ហេតុដែល​បណ្តាលឱ្យ​មាន​កូនក្រៅស្បូន​វា​បណ្តាលមកពី បំពង់​នាំ​កូន​ចេញ​ត្រូវ​ជិត​ស្ទះ​រន្ធ​មក​ត្រឹម​កន្លែង​ណា បងហូរ​ចុះ​មិនបាន មេ​រូប​ពី​ស្បូន​ហែល​ឡើង​ទៅបាន​ប៉ុន្តែ​ដល់​វា​ចូល ទៅ ក្នុង​ពង​បាន​ហើយ​វា​ ត្រឡប់មក​ស្បូន​វិញ​មិន​រួច​។

ម្យ៉ាងទៀត បំពង់​នាំ​ពង​នោះ​វា​មាន​សភាព​បែបណា​ដែលជា​លក្ខណៈ​ងាយ នាំឱ្យ​បង​វា​ធ្វើ​សម្បុក​នៅត្រង់​កន្លែង​នោះ​ទៅ​។​កាលណា​ពង​និង​មេ​រូប​បាន ​ក្លាយជា​សាច់ដុំ​មួយ​តូច​ហើយ វា​ចេះតែ​រីកចម្រើន​ធំ​ឡើង​មួយថ្ងៃ​បន្តិចៗ​ជា​លំដាប់​។

កាលណា ​វា​ធំ​មែនទែន បំពង់​នាំ​កូន​ចេញ​មិនអាច​ទ្រទ្រង់បាន ហើយក៏​ត្រូវ​បែកធ្លាយ​កាលណា​បំពង់​បែកធ្លាយ​ហើយ នាំឱ្យ​សរសៃឈាម​ត្រូវ​ដាច់​ចេញ​ឈាម​យ៉ាងច្រើន​ចូលទៅក្នុង​ពោះ​នឹង​ចេញមក​តាម បាត​នាំឱ្យ​ស្ត្រី​ជា​ម្តាយ​អាច​ស្លាប់​បាន បើ​យើង​មិន​ប្រ​ញ៉ាប់​ប្រញាល់​យក ទៅ​មន្ទីរពេទ្យ​ឱ្យគេ​វះកាត់​ភ្លាំ​ម​ទេនោះ​៕

Related Articles

Back to top button
Close
Close