អ្នក​ម្តាយ​ត្រូវ​ដឹង​ពេល​កូន​ស្រី​ដល់​អាយុ​មាន​រដូវ ​

វត្តី/សារព័ត៌មាន​​ Cambodia News​/

សុខភាព(២៦ កុម្ភៈ ២០១៤)៖ កូនស្រី​វ័យ​ជំទង់​តែងតែមាន​បញ្ហាលំបាក ហើយ​អាច​ភ័យ​នៅ​ពេលដែល​ខ្លួន​នាង​ចាប់ផ្តើម​មាន​រដូវ​ជា​លើកដំបូង​ ​ដូច្នេះ​នៅមុន​ពេលនោះ​មានតែ​មាតា​ទេ​ទើប​មាន​ស្និទ្ធស្នាល​ជាមួយ​កូនស្រី​ ជាង​ឪពុក គួរតែ​ផ្តល់ព័ត៌មាន​គ្រប់គ្រាន់​ដើម្បីឱ្យ​កូនស្រី​បានដឹង​អំពី​ត​លក្ខណៈ​ ធម្មជាតិ​របស់​ស្ត្រីភេទ។

905មនុស្ស​ភាគច្រើន​ដែល​តែងតែ​គិត​ឃើញថា​ការរស់នៅ​នាពេល​បច្ចុប្បន្ននេះ​នាំឱ្យ ​យុ​វ័យ​យល់​ច្បាស់​អំពី​អ្វីដែល​ចាំបាច់​សម្រាប់​នាង​។ ប៉ុន្តែ​បើ​និយាយ​ពី​ភាពជាក់ស្តែង​វិញ​នោះ ក្មេងស្រី​តែង​តែ​ទទួលរង​ការព្រួយបារម្ភ​ពេលខ្លះ​បែរជា​កើតការ​ភ័យព្រួយ​ យ៉ាងខ្លាំង​នៅ​លើកដំបូង​បង្អស់ ដែល​នាង​ទើបតែ​ចាប់ផ្តើម​មាន​រដូវ​មក​នោះ​។​

​ដូច្នេះហើយ​ទើបបានជា​ចាំបាច់​ត្រូវតែ​ផ្តល់​ការ​រំ​ឮ​ក​ទូន្មាន និង​ប្រាប់​ពី​ការ​ពិត​ឱ្យ​កូនស្រី​បាន​យល់ដឹង ពិសេស​អំពី​បាតុភូត​ជីវសាស្ត្រ​ដែល​ស្ត្រី​តែងតែ​កើតមានឡើង​ប្រចាំកាយ​។ ដំបូង​បង្អស់​​នោះ​ចាំបាច់​ណាស់ ត្រូវតែមាន​ការណែនាំ​ព្រមទាំង​រំ​ឮ​ក​ដាស់តឿន​ជាមុនសិន ដើម្បីឱ្យ​ក្មេងស្រី​យល់ដឹង​ពី​ការថែរក្សា​អនាម័យ​ប្រដាប់បន្តពូជ​របស់​នាង​ ដូចជា​ការប្រើប្រាស់​ទឹកស្អាត ការប្រើប្រាស់​សំឡី​អនាម័យ​ដើម្បី​កុំឱ្យ​នាង​មានការ​ភ្ញាក់ផ្អើល​នៅពេល​ ថ្ងៃ​នោះបាន​ឈានចូល​មកដល់​។

ហើយ​សូម​កុំឱ្យ​កូនស្រី​របស់​អ្នកមាន​ការភ័យខ្លាច សំខាន់​នោះ​គឺ​ត្រូវតែ​ឱ្យ​នាង​ដឹងថា រដូវ​ប្រ​ចាំ​ខែ​គឺជា​អ្វី​? សូម​យល់​ដឹងថា រដូវ​ប្រចាំខែ​គឺ​ដោយសារ​ការ​ជះ​ឥ​ទ្ធី​ពល​នៃ​បណ្តា​អ័រម៉ូន​ភេទ ការ​វិវត្ត​របស់​វា​នៅក្នុង​ដៃ​ស្បូន ពិសេស​គឺ​ការ​មាន​ឈាមរដូវ​ប្រចាំខែ​យ៉ាងនេះ ដើម្បីឱ្យ​ពង​អូវុល​ជ្រុះ​ធ្លា​ក់មក ជួប​ប្រសព្វ​គ្នា​ជាមួយ​មេជី​វិត​ដើម្បី​បង្ក​កំណើត​​៕

Related Articles

Back to top button
Close
Close