បាតុករថៃ ៣នាក់ បានរងរបួស ក្នុងការប៉ះ ទង្គិចនៅ ឆាកឡាំពីណី
សារព័ត៌មាន Cambodia News/
ថៃ(២៥ កុម្ភៈ ២០១៤)៖ យ៉ាងហោចណាស់ មានក្រុមបាតុករចំនួន៣ នាក់រងរបួសស្រាល នៅ ឆាក ឡាំពីណី នៅលើ វិថី រ៉ាម៉ា ៥ ត្រូវបានវាយប្រហារ អស់រយៈពេល ៣ ម៉ោងកាលពីរំលងអាធ្រាត យប់មិញនេះ ។
យោ ងតាមសេចក្ដី រាយការណ៍ចុងក្រោយ បានឲ្យដឹងថា គ្រាប់បែកដៃ ប្រហែលជា២០ គ្រាប់ត្រូវ បានគេ បំផ្ទុះ ឡើងនៅក្នុងតំបន់នោះ។ ដែលគ្រាប់បែក ដំបូងនោះត្រូវបានបំផ្ទុះឡើងបន្ទាប់ ពីរំលងអាធ្រាតនៅជិត របងឆាក ឡាំពីណី បន្ទាប់មកទៀតក៏មានការបាញ់កាំភ្លើងខ្លី បន្ដបន្ទាប់ គ្នានៅក្នុងតំបន់នោះផងដែរ។ ដូចគ្នានោះដែរនៅក្នុងតំបន់ សាលាឌឿង និងវិថីសុរ៉ាវង្ស និងនៅចំណុចប្រសព្វហែនរី ឌួណាន ក៏មានការបំផ្ទុះផងដែរ។
ចាប់ពីម៉ោង១ និង៥៥ នាទីព្រឹក រហូតដល់ ៤ ព្រឹកមានការផ្ទុះជាង១៨ ដងដែលត្រូវបានឮ នៅជិត សាលាឌឿង និងចំណុចប្រសព្វ សារ៉ាស៊ិន ខណៈពេលដែល គ្រាប់កាំភ្លើងត្រូវបាន ប្រមូលយកមកពិនិត្យ ហើយទោះបីជាយ៉ាងណាក៏ដោយក្រុមបង្កមិនអាចចូលទៅ ក្នុងបរិវេណឆាកបានឡើយ។
នៅម៉ោង ៣ បន្ទាប់ពីនោះកងសន្ដិសុខ PDRC បានពង្រីកប្រតិបត្តិការទៅជិតចំណុចប្រសព្វ ថានីយ៉ា និង បានស្រាវជ្រាវរកភស្តុតាងនៅក្នុងតំបន់នោះ។ ប៉ុន្ដែក្រុមអ្នករាយការណ៍ និងប៉ូលិសមិនត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងតំបន់នោះទេ៕